ចាំមើលមកតាមអត់? Martinez ប្រាប់ឲ្យមិត្តរួមជាតិអាហ្សង់ទីនរូបនេះឲ្យផ្លាស់មក Aston Villa មក

//s9.kh1.co/fa/fa2383bb8cb745ca45ab5a07782692cf2e57f65d.jpg
បាល់ទាត់

 ២៣-ឧសភា-២០២៣ ៣ល្ងាច · ២ ឆ្នាំមុន

Martinez ប្រាប់ឲ្យមិត្តរួមជាតិអាហ្សង់ទីនរូបនេះឲ្យផ្លាស់មក Aston Villa មក

បរទេស៖ អ្នកចាំទី Emiliano Martinez បានទូន្មានទៅកាន់ Lionel Messi ឲ្យចាកចេញពី Paris Saint Germain ដើម្បីផ្លាស់មកកាន់ Aston Villa។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Emiliano Martinez និង Lionel Messi
កីឡាករ Emiliano Martinez និង Lionel Messi

ជាការពិតណាស់ Messi បានចាកចេញពី Barcelona ដើម្បីផ្លាស់មកកាន់ PSG កាលពីឆ្នាំ២០២១ ហើយ ក្រោយចប់រដូវកាលនេះកុងត្រារបស់គេជាមួយក្លិបនឹងអស់សុពលភាពហើយ ខណៈ ការពិភាក្សាលើកុងត្រាថ្មីពុំទាន់ធ្វើឡើងនៅឡើយទេ ហើយ រូបគេក៏កំពុងតែមានទំនាក់ទំនងក្នុងការចាកចេញពីក្លិបផងដែរ។

Martinez បាននិយាយថា៖

ប្រសិនបើអ្នកគាំទ្រ PSG ហ៊ោចម្អក Messi នោះ ខ្ញុំចង់នាំគាត់មក Aston Villa។ មកទីនេះមក ពួកយើងនឹងមើលថែអ្នកឲ្យបានល្អ និង អាំងសាច់ឲ្យជារៀងរាល់សប្តាហ៍។ ខ្ញុំក៏អាចនឹងកាត់ប្រាក់ឈ្នួលដែរ ពួកយើងនឹងធ្វើអ្វីតាមដែលអាចធ្វើបាន៕

កីឡាករ Emiliano Martinez
កីឡាករ Emiliano Martinez និង Lionel Messi
កីឡាករ Emiliano Martinez និង Lionel Messi

ប្រភព sportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T