ស៊ីហ្គេមនៅថៃ ឆ្នាំ២០២៥ អត្តពលិក និង កីឡាករ រៀបចំឲ្យគេង តាមសណ្ធាគារនានា និងសាលារៀន ដោយគ្មានភូមិកីឡាដូចខ្មែរទេ

//s9.kh1.co/fa/faa1ba2cacd3007216eb2b7f68198baf17d4769a.png
កីទ្បា

 ២៣-ឧសភា-២០២៣ ៤ល្ងាច · ២ ឆ្នាំមុន

នៅពេលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣​ ដែលថៃជាម្ចាស់ផ្ទះម្ដង នាឆ្នាំ២០២៣ ខាងមុខនេះ ធ្វើមិនបានដូចខ្មែរនោះទេ។

កម្សាន្ត៖ កាលពីព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣នេះ បានប្រព្រឹត្តិទៅយ៉ាងរលូន ធ្វើឲ្យប្រជាជនខ្មែរមានមោទកភាពជាខ្លាំង។ ជាពិសេស ក្នុងនាមជាម្ចាស់ផ្ទះ ខ្មែរបានទទួលស្វាគមន៍អត្តពលិក កីឡាករកីឡាការិនីបានយ៉ាងកក់ក្ដៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ម្យ៉ាងទៀត យើងក៏បានរៀបចំយកចិត្តទុកដាក់ទៅលើ កន្លែងស្នាក់នៅ អាហារហូបចុក និង សេវាកម្មផ្សេងមិនឲ្យខ្វះចន្លោះឡើយ។ ចំពោះកន្លែងស្នាក់នៅវិញ យើងមានភូមិកីឡា បែងចែកតាមប្រទេសនីមួយៗឲ្យស្នាក់នៅបានយ៉ាងសមរម្យ រីឯម្ហូបអាហារទាំង៣ពេលថែមទៀតផង។

ភូមិកីឡា
ភូមិកីឡា

ដោយឡែក នៅពេលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣​ ដែលថៃជាម្ចាស់ផ្ទះម្ដង នាឆ្នាំ២០២៣ ខាងមុខនេះ ធ្វើមិនបានដូចខ្មែរនោះទេ។ ពោលគឺ ចំពោះកន្លែងស្នាក់នៅសម្រាប់អត្តពលិក និង កីឡាករ នឹងត្រូវបានគេរៀបចំនៅតាមសណ្ធាគារនានា និងសាលារៀន ដោយមិនមានភូមិកីឡានោះទេ។

ភូមិកីឡា
ភូមិកីឡា

នេះក៏បានបញ្ជាក់ឲ្យឃើញថា ស៊ីហ្គេម ២០២៣ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះ ពួកយើងគ្រប់គ្នាគួរតែ​មាន​មោទកភាព​ ​ទោះបីជាលើកដំបូង តែកម្ពុជា ពិតជា​រៀប​ចំ​បាន​ល្អ​ណាស់​ មានទាំង​ភូមិកីឡា មានបដិសណ្ឋារកិច្ចល្អ ​និង​មិន​គិតប្រាក់​សម្រាប់​អាហាររបស់អត្តពលិក​គ្រប់ប្រទេស​ថែម​ទៀត៕

ប្រភព៖ Sport News

ថៃ
ថៃ
ថៃ
ថៃ
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T