ស៊ីហ្គេមលើកទី៣៣ ថៃនឹងដកវិញ្ញាសារ គុនខ្មែរ ហើយដាក់ Mouy Thai មកវិញ

//s9.kh1.co/ea/ea328f7f1aa351f23c5fced04f894b44664c5100.png
កីទ្បា

 ២៥-ឧសភា-២០២៣ ១០ព្រឹក · ១១ ថ្ងៃមុន

លោក Chaiyaphak Siriwat បានប្រកាសថា ក្នុងរយៈពេល ២ឆ្នាំទៀត នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលថៃនឹងធ្វើជាម្ចាស់ផ្ទះ ក៏គ្មានវិញ្ញាសា គុនខ្មែរ នោះដែរ ថៃនឹងដាក់វិញ្ញាសារ Muay Thai វិញម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ថៃ៖ ជាការពិតណាស់ កាលពីពេលកន្លងទៅ ភាគីថៃ មានការកើតទុក្ខមិនសុខចិត្ត ដែលកម្ពុជា ដាក់វិញ្ញាសារ គុនខ្មែរ នៅក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២នេះ។ មិនតែប៉ុណ្ណោះ ថៃ ថែមទាំងប្រកាសខ្លួនថានឹងមិនចូលប្រកួតទៀតផង តែទោះបីយ៉ាងណា ក៏វិញ្ញាសារនេះ នៅតែបន្ដប្រកួតធម្មតា។

គុនខ្មែរ
គុនខ្មែរ

ដោយឡែក ថ្មីៗនេះ លោក Chaiyaphak Siriwat ជាអនុប្រធានគណៈកម្មាធិការអូឡាំពិកថៃ បានបញ្ជាក់​ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៣ ដែលថៃនឹងរៀបចំធ្វើជាម្ចាស់ផ្ទះ​ នឹង​កាត់បន្ថយឱ្យមាន​កីឡាក្នុងស្រុក​ត្រឹម​តែ ​៤ ​ប៉ុណ្ណោះ​ ហើយ​ប្រភេទ​នីមួយៗ​មិនអាចមាន​មេដាយ​មាសលើសពី ​៨​ឡើយ។

គុនខ្មែរ
គុនខ្មែរ

លើសពីនោះ លោកក៏មានបំណង ចង់រឹតបន្ដឹងកីឡាករដែលចូលសញ្ជាតិផងដែរ ដើម្បីកុំឱ្យភាគីណាមួយអាចមានប្រៀបជាងគ្នា។ បន្ថែមពីនោះ លោក Chaiyaphak Siriwat បានប្រកាសថា ក្នុងរយៈពេល ២ឆ្នាំទៀត នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលថៃនឹងធ្វើជាម្ចាស់ផ្ទះ ក៏គ្មានវិញ្ញាសា គុនខ្មែរ នោះដែរ ថៃនឹងដាក់វិញ្ញាសារ Muay Thai វិញម្ដង៕

លោក Chaiyaphak Siriwat 
លោក Chaiyaphak Siriwat 

ប្រភព៖ Thairath

Oeng Dalin
D.L

អត្ថបទទាក់ទង

Copyright Mediaload