ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃបើជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងនាមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃបិទបញ្ចប់នៃព្រឹត្តិការ ជាស្ថាពរ ប្រកបដោយភាពជោគជ័យ នៃកីឡាអាស៊ីអាគ្នេយ៍ ឬកីឡាស៊ីហ្គេម២០២៣ ពោលថ្ងៃទាំងពីនេះ ជាថ្ងៃដែលប្រជាជនខ្មែរគ្រប់រូប សប្បាយរីករាយ រំភើបចិត្តឥតឧបមា និងជាថ្ងៃដែលពោពេញទៅដោយ ភាពអស្ចារ្យ រួមទាំងមោទកភាពទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ប្រជាជនខ្មែរគ្រប់រូប កើតអារម្មណ៍ក្ដុកក្ដួល ដែលធ្វើឲ្យមានទាំងដំណក់ទឹកភ្នែក និងទុកជាការចងចាំ ជាប់ក្នុងក្រអៅបេះដូង គ្មានថ្ងៃបំភ្លេចបាន ព្រោះព្រឹត្តិការណ៍បើកបិទ រយៈពេល២ថ្ងៃនេះ បានធ្វើឲ្យពិភពលោកបានស្គាល់ នូវវប្បធម៌ អរិយធម៌ និងប្រពៃណីរបស់កម្ពុជា ឲ្យកាន់តែច្បាស់ តាមរយៈព្រឹត្តិការណ៍កីឡានេះផងដែរ។
យ៉ាងណាមិញ ប្រទេសកម្ពុជា ទទួលរៀបចំ ភារកិច្ចធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោយកីឡាស៊ីហ្គេមត្រូវបានបញ្ចប់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ខាងមុននេះ និងឈានមកដល់ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមម្ដង ហើយជាក់ស្ដែង ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏មានកម្មវិធីបើកបិទ ដូចទៅនឹងព្រឹត្តិកាណ៍ស៊ីហ្គេមដែរ។
លើសពីនេះ កម្ពុជានឹងបើកនូវទំព័រ ប្រវត្តិសាស្រ្តថ្មីមួយទៀត នៅលើវិស័យកីឡា ក្នុងនាមជាម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ ហើយប្រាកដណាស់ថាមានភាពល្អិតល្អន់ និងច្បាស់លាស់ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ក្លាយជាបទពិសោធន៍ ដ៏អស្ចារ្យថ្មីមួយបន្ថែមទៀត និងមិនអាចបំភ្លេចបានសម្រាប់ប្រជាជនខ្មែរទាំងអស់គ្នា៕
ប្រភព៖ Cambodia 2023
សូមទស្សនារូបភាពខាងក្រោម៖





