កប់ណាស់! R.Madrid បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះកុងត្រារយៈពេលវែងលើតារាវ័យក្មេងរូបនេះហើយ

//s9.kh1.co/73/73963c2f9a2d57ff85c3b4c5d9d039a2017697c4.jpg
បាល់ទាត់

 ២៦-ឧសភា-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

R.Madrid បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះកុងត្រារយៈពេលវែងលើតារាវ័យក្មេងរូបនេះហើយ

បរទេស៖ ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា គឺបានឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកខ្សែបម្រើសញ្ជាតិ អង់គ្លេស Jude Bellingham នៅរដូវក្តៅនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jude Bellingham
Jude Bellingham

យោងតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ Marca និង REVELO បានឱ្យដឹងថា ក្លិប Real Madrid និង Dortmund គឺបានឈានដល់កិច្ចព្រមព្រៀងជាមួយគ្នាហើយ ក្នុងការផ្ទេរ Bellingham ហើយក្លិបអធិរាជសពិតជាចង់បានកីឡាករសញ្ជាតិ អង់គ្លេស វ័យ ១៩ ឆ្នាំរូបនេះមែនទែន ដើម្បីមកបំពេញបបន្ថែមនៅត្រង់តំបន់បម្រើរបស់ពួកគេ។

Jude Bellingham
Jude Bellingham

គួរបញ្ជាក់ថា កុងត្រារបស់ Bellingham ជាមួយនឹង Dortmund គឺនៅសល់សុពលភាពរយៈពេល ២ ឆ្នាំទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៥ ហើយបច្ចុប្បន្ននេះរូបគេគឺមានតម្លៃផ្ទេររហូតដល់ទៅ ១០០ លានអឺរ៉ូ ឬប្រមាណជា (១០៧ លានដុល្លារអាមេរិក)។៕

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T