Messi សំណូមពរថ្នាក់លើឲ្យទិញយកកីឡាករអាហ្សង់ទីន ២រូបនេះមកកាន់ Barca ពេលគេត្រឡប់មកវិញ

//s9.kh1.co/16/1649cd717e6d5e673a9911b99304ed62e4b78ecf.jpeg
បាល់ទាត់

 ២៧-ឧសភា-២០២៣ ៩ព្រឹក · ២ ឆ្នាំមុន

Messi សំណូមពរថ្នាក់លើឲ្យទិញយកកីឡាករអាហ្សង់ទីន ២រូបនេះមកកាន់ Barca ពេលគេត្រឡប់មកវិញ

បរទេស៖ ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានគេរាយការណ៍ថា ចង់ឃើញវត្តមានរបស់ Angel Di Maria និង Leandro Parades មកកាន់ Barcelona ដែរពេលគេត្រឡប់មកវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lionel Messi
កីឡាករ Lionel Messi

ជាការពិតណាស់ Messi បានចាកចេញពី Barcelona ដើម្បីផ្លាស់មកកាន់ PSG កាលពីឆ្នាំ២០២១ ហើយ ក្រោយចប់រដូវកាលនេះកុងត្រារបស់គេជាមួយក្លិបនឹងអស់សុពលភាពហើយ ខណៈ ការពិភាក្សាលើកុងត្រាថ្មីពុំទាន់ធ្វើឡើងនៅឡើយទេ ហើយ រូបគេក៏កំពុងតែមានទំនាក់ទំនងក្នុងការវិលត្រឡប់មកកាន់កីឡដ្ឋាន Camp Nou វិញផងដែរ។

ក្នុងនោះបើយោងទៅតាមការចុះផ្សាយរបស់របាយការណ៍មួយចំនួនបានលើកឡើងថា ទន្ទឹមនឹងការអាចនឹងវិលត្រឡប់របស់ Messi គឺ រូបគេក៏បានដាក់សំណើមកកាន់ថ្នាក់លើរបស់ Barcelona ឲ្យចុះហត្ថលេខាទិញយក Di Maria និង Parades មករួមក្រុមជាមួយគេផងដែរ ដោយគេជឿជាក់ថាវត្តមានរបស់អ្នកទាំងពីរនឹងអាចជួយក្រុមកាន់តែខ្លាំងបាន៕

កីឡាករ Lionel Messi, Angel Di Maria និង Leandro Parades
កីឡាករ Lionel Messi, Angel Di Maria និង Leandro Parades

ប្រភព Sportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T