កម្សាន្ដ៖ ជាការពិតណាស់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃបិទបញ្ចប់ជាស្ថាពរ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ កម្ពុជាជាម្ចាស់ផ្ទះ ដោយឡែក កីឡាការិនិឆ្នើមជម្រើសជាតិរបស់កម្ពុជា ប៉ាល់ រស្ម៉ី ពិតជាធ្វើឲ្យប្រជាជនកម្ពុជាទាំងអស់ មានមោទកភាព ទៅលើរូបនាងជាខ្លាំង ព្រោះតែកីឡាការិនីរូបនេះ បានទទួលពានរង្វាន់ ជាកីឡាការិនីឆ្នើមរបស់កម្ពុជា ដែលឈ្នះមេដាយច្រើនជាងគេ ប្រចាំព្រឹត្តិការណ៍ការកីឡាស៊ីហ្គេម នៅក្នុងទឹកដីកំណើតរបស់ខ្លួន។
យ៉ាងណាមិញ អ្វីដែលកាន់តែមានមោទកភាព ចំពោះកីឡាការិនីឆ្នើមរូបនេះទៀតនោះ គឺនាងបានបង្ហោះរូបភាព អមជាមួយសំណេរ នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ដោយបាននិយាយរៀបរាប់ថា៖
“ពានរង្វាន់ កីឡាការិនីឆ្នើម លើកទី១ ទទួលបាននៅឆ្នាំ ២០១១ ដែលជាលើកដំបូង នៃការចូលរួមប្រកួតកីឡាស៊ីហ្គេម តែអ្វីដែលមិននឹកស្មាន គឺ មានឱកាស មាស ទទួលបាន ពានរង្វាន់នេះម្តងទៀត នៃ ការចូលរួមប្រកួតស៊ីហ្គេម លើកចុងក្រោយរបស់ខ្ញុំ នៅលើទឹកដីកំនើតខ្លួនឯង។ ការលះបង់ ពិតជាមានតំលៃមិនអាចកាត់ថ្លៃបាន ហើយ ទោះជាត្រូវ ដើរយូរ រឺ ឆាប់ វាមិនសំខាន់ តែអ្វីដែលសំខាន់ គឺដើរអោយដល់គោលដៅ នោះគឺជាមោទនភាព #Vovinam”។
គួរបញ្ជាក់ផងដែលថា កីឡាការិនីឆ្នើម ប៉ាល់ ឆរស្ម៉ី ដណ្ដើមបានមេដាយសរុបទាំងអស់៦គ្រឿង រួមមានមេដាយមាស៤គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖








