កម្សាន្ដ៖ មួយរយៈពេលធំនេះ មហាជន និងអ្នកនិយមលេងបណ្ដាញសង្គម ពិតជាជ្រាបរួចមកហើយ អំពីកីឡាករប្រដាល់ដ៏ល្បីមួយរូប ប្រចាំប្រទេសកម្ពុជា ធឿន ធារ៉ា ហាក់បីដូចជាមមាញឹកខ្លាំង ជាមួយនឹងការងារសិល្បៈមួយចំនួន ហើយមិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃបិទបញ្ចប់ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក៏គេបានឃើញ មានវត្តមានរបស់កីឡាករប្រដាល់រូបនេះ ចូលរួមសម្ដែងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ក្រោយឃើញពីភាពមមាញឹក របស់កីឡាកររូបនេះរួច ភរិយាលោកគ្រូ អេ ភូថង បានប្រាប់បែបនេះថា៖ «កីឡាករ ធឿន ធារ៉ា អាចនឹងឃ្លាតឆ្ងាយ ពីសង្វៀនព្រោះពេលនេះ កំពុងមមាញឹកនឹងការងារសិល្បះ ជាតារាចម្រៀង និងការថតស្ពត អីជាដើម»។ ដោយឡែក ក្រោយឮភរិយាគ្រូរបស់ខ្លួន និយាយបែបនេះរួច មិនទុកយូរ កីឡាកររូបនេះ បានឆ្លើយតបទៅវិញយ៉ាងរហ័ស យ៉ាងដូច្នេះទៅកាន់អ្នកគ្រូវិញថា៖ «ពេលទំនេរដៃបន្ដិច គេនឹងមកហាត់វិញ និងទទួលការប្រកួតវិញហើយ»។
លើសពីនេះ បណ្ដាអ្នកគាំទ្រ និងហ្វេនៗរបស់កីឡាករប្រដាល់គុនខ្មែរ រូបនេះជាច្រើន នៅតែទន្ទឹមរង់ចាំ ការវិលត្រលប់របស់ ធឿន ធារ៉ា រួចរាល់ពីការងារសិល្បៈ និងមកហ្វឹកហាត់វិញ ដើម្បីត្រៀមខ្លួនប្រកួតវិញផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖






