អុញនោះ! លេចឮថាកីឡាករឆ្នើម Chelsea រូបនេះយល់ព្រមលក្ខខណ្ឌផ្លាស់មក Man UTD ហើយ

//s9.kh1.co/17/17b329b31a9a2f810be8d424e97ace22c2d9fcf5.jpg
បាល់ទាត់

 ០១-មិថុនា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

លេចឮថាកីឡាករឆ្នើម Chelsea រូបនេះយល់ព្រមលក្ខខណ្ឌផ្លាស់មក Man UTD ហើយ

អង់គ្លេស៖ ខ្សែបម្រើប្រយុទ្ធក្លិប Chelsea កីឡាករ Mason Mount ត្រូវបានគេរាយការណ៍ថា បានយល់ព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្លាស់មក Manchester United ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Mason Mount
  កីឡាករ Mason Mount

ជាការពិតណាស់ នៅពេលបច្ចុប្បន្ននេះ Mount នៅសេសសល់កុងត្រាជាមួយ Chelsea តែមួយរដូវកាលទៀតតែប៉ុណ្ណោះ ខណៈ ការពិភាក្សាលើកុងត្រាថ្មីពុំទាន់ធ្វើឡើងនៅឡើយទេ ក្នុងនោះភាគីខាង Chelsea ត្រូវបានគេដឹងថាមិនចង់បាត់បង់កីឡាករសញ្ជាតិអង់គ្លេសខាងលើដោយមិនទទួលបានប្រាក់អ្វីទាល់តែសោះឡើយ។

ក្នុងនោះបើយោងតាមការចុះផ្សាយរបស់ The Telegraph បានលើកឡើងថា មានក្រុមជាច្រើននៅក្នុងក្របខណ្ឌ Premier League ដែលចង់បាន Mount ប៉ុន្តែ នៅពេលនេះ Man UTD ត្រូវបានគេដឹងថាបានយកឈ្នះក្នុងការប្រជែងយក Mount មករួមក្រុម ដោយសមីខ្លួនបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្លាស់មកកីឡដ្ឋាន Old Trafford ហើយនៅឡើយតែភាគីក្លិបចរចារលើតម្លៃផ្ទេរតែប៉ុណ្ណោះ៕

  កីឡាករ Mason Mount
  កីឡាករ Mason Mount

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T