បារាំង៖ ខ្សែការពារ Sergio Ramos បានប្រកាសជាផ្លូវការអំពីការចាកចេញពី Paris Saint Germain ក្រោយចប់រដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Ramos បានចាកចេញពី Real Madrid ដើម្បីផ្លាស់មកកាន់ PSG ដោយគ្មានតម្លៃខ្លួនកាលពីឆ្នាំ២០២១ ខណៈ កិច្ចសន្យារបស់គេនៅសេសសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះនឹងអស់សុពលភាព ហើយ កុងត្រាថ្មីក៏នឹងមិនធ្វើឡើងផងដែរ ដូច្នេះមានន័យថាយប់នេះនឹងក្លាយជាការប្រកួតចុងក្រោយរបស់គេជាមួយមិត្តរួមក្រុមនៅ PSG។
Ramos បាននិយាយថា៖
ការដែលបានពាក់អាវក្រហម និង ទឹកប៊ិច ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ គឺ ជាបទពិសោធន៍ដ៏អស្ចារ្យ។ ខ្ញុំពិតជាអរគុណណាស់ចំពោះការគាំទ្រ និង ក្តីស្រលាញ់របស់អ្នកទាំំងអស់គ្នា៕

ប្រភព៖ metro