កម្សាន្ដ៖ កាលពីថ្មីៗនេះ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយថា កីឡាការប្រដាល់គុនខ្មែរ ដ៏ល្បីល្បាញមួយរូបគឺលោក ធឿន ធារ៉ា ដែលត្រូវបានរងរបួសដៃ កាលពីពេលប្រកួតជាមួយកីឡាករថៃ រួចមកកីឡាគុនខ្មែររូបនេះ ត្រូវបានសម្រាកព្យាបាល អស់មួយរយៈធំ ដោយមិនទាន់វិលត្រឡប់ ចូលហ្វឹកហាត់ ដើម្បីត្រៀមប្រកួតវិញ នៅឡើយនោះទេ មួយវិញទៀត មហាជន ដែលស្នេហានូវវិស័យកីឡាប្រដាក់គុនខ្មែរ ពិតជាបានដឹងថា កីឡាករខ្មែររូបនេះ គឺជាកូនសិស្សរបស់ក្លឹបប្រដាល់គុនខ្មែរ លោកគ្រូ អេ ភូថង ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាក់ស្ដែង ក្រោយបានធូរស្បើយច្រើន ពីររបួសរបស់ខ្លួន ប៉ុន្ដែក៏កីឡាករប្រដាល់ ធឿន ធារ៉ា មិនទាន់មកហ្វឹកហាត់វិញនោះទេ ព្រោះនៅមមាញឹក ជាប់រវល់ជាមួយការងារសិល្បៈ ដូចជា៖ ជាតារាចម្រៀង និងថតស្ពតផ្សេងៗអីជាដើម ដោយអាចនឹងឃ្លាតឆ្ងាយពីសង្វៀនប្រដាល់។

ដោយឡែក ថ្មីៗនេះ កំពុងផ្ទុះការភ្ញាក់ផ្អើល ពេញបណ្ដាញសង្គម ព្រោះតែលេចឮដំណឹងថា កីឡាករដ៏ល្បីប្រចាំប្រទេសកម្ពុជារូបនេះ បានទៅចុះកុងត្រាទៅក្លឹបថ្មី ពិតប្រាកដទេ ដោយមិនអស់ចិត្ត អ្នកគ្រូ សាំង សុម៉ាលី ជាភរិយារបស់លោកគ្រូ អេ ភូថង បានឆាតទៅសួរនាំ កីឡាករ ធឿន ធារ៉ា អំពីរឿងនេះ ចង់ដឹងចេញពីមាត់ឲ្យច្បាស់ កូនសិស្សរបស់ខ្លួនឯងតែម្ដង តែអ្វីដែលហួសចិត្តនោះ គឺកូនសិស្សរូបនេះ បានត្រឹមចូលមើលសារ ដែលអ្នកគ្រូឆាតទៅសួរ តែមិនឆ្លើយតបអ្វីទាំងអស់ ខណៈមិត្តភក្ដីជិតស្និទ្ធឆាតទៅ គេបានឆ្លើយតបវិញធម្មតាទាំងអស់។
ជារួមមក ការធ្វើបែបនេះ សម្រាប់ទឹកចិត្តជាគ្រូ ពិតជាខូចចិត្ត ឈឺចាប់ខ្លាំងណាស់ នៅពេលដែលបានឮដំណឹងនេះ សួរទៅកាន់សិស្ស សិស្សមិនឆ្លើយតប រហូតដល់អ្នកគ្រូ សាំង សុម៉ាលី ឡាយវីដេអូនិយាយ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ទាំងទឹកភ្នែកថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖


