ស្ងាត់ៗ G-devith សម្ងំទៅរៀនបន្ដនៅសាលានេះសោះ (មានវីដេអូ)

//s9.kh1.co/b4/b40d6043d22d5cd22e43b3bb29d3854cc88c1026.png
តារា & កម្សាន្ដ

 ១៦-កក្កដា-២០២៣ ៩ព្រឹក · ៣ ឆ្នាំមុន

គេបានចែករំលែកវីដេអូមួយ ដែល តារារ៉េបរូបនេះ អង្គុយសិក្សាយ៉ាងយកចិត្តទុកដាក់ ពិតជាគួរឲ្យសរសើរ។​

កម្សន្ត៖ ជាការពិតណាស់​​ តារាចម្រៀងរ៉េបដ៏ល្បីល្បាញ លោក G-Devith កំពុងតែមានការមមាញឹកនឹងការងារសិល្បៈរបស់លោកយ៉ាងខ្លាំង ខណៈពេលដែលប្រជាប្រិយភាពកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយឡែក ទោះរវល់យ៉ាងណា តារាប្រុសរូបនេះ បានឆ្លៀតពេលចូលរៀនបន្ដយកចំណេះដឹង នៅសាកលវិទ្យាល័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 G-Devith
 G-Devith

ជាមួយគ្នានេះដែរ គេបានចែករំលែកវីដេអូមួយ ដែល តារារ៉េបរូបនេះ អង្គុយសិក្សាយ៉ាងយកចិត្តទុកដាក់ ពិតជាគួរឲ្យសរសើរ។​ គួរបញ្ជាក់ផងដែរថា G-Devith ធ្លាប់បោះបង់ការសិក្សាដើម្បីមកទីក្រុងតាមចាប់ក្តីស្រមៃ និង រកថវិការដើម្បីអោយប្អូនស្រីបានបន្តរការសិក្សារហូតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកបុរាណវិទ្យា។

 G-Devith
 G-Devith

កន្លងទៅថ្មីៗនេះ G-Devith ដែលជាបងប្រុស ក៏ងាកមកបន្តរការសិក្សានៅ សាលាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ម្តង ដើម្បីបានការសិក្សាបានខ្ពង់ខ្ពស់។ ទន្ទឹមនឹងនេះ អ្នកគាំទ្រនាំគ្នាលើកទឹកចិត្ត និង សរសើរទៅកាន់អាយដលខ្លួន ដែលមិនបោះបង់ការសិក្សា ទោះខ្លួនអាយុច្រើន ជោគជ័យការងារសិល្បៈយ៉ាងណាក៏ដោយ៕

 G-Devith
 G-Devith
 G-Devith
 G-Devith

សូមទស្សនាវីដេអូខាងក្រោមនេះ៖

វីដេអូ
ងួន ចាន់ដេវីត
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T