កម្សាន្ត៖ ជាការពិតណាស់ ក្រុមចម្រៀង Kpop ដ៏ល្បីល្បាញ មានហ្វេនគាំទ្រជាច្រើនជុំវិញពិភពលោក Blackpink ហាក់មិនមានសកម្មភាពជាក្រុមទៀតនោះទេ ក្រៅពីធ្វើខនសឺត។ ជាពិសេស សមាជិកម្នាក់ៗហាក់មម៉ាញឹកនឹងកិច្ចការងាររៀងៗខ្លួនគួរឲ្យកត់សម្គាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្វីដែលធ្វើឲ្យហ្វេនព្រួយបារម្ភនោះគឺ ជិតដល់ថ្ងៃផុតកុងត្រាហើយ នៅសល់តែ១៨ថ្ងៃទៀតប៉ុណ្ណោះ ហើយវាក៏ជាថ្ងៃគម្រប់ខួប៧ឆ្នាំនៃការ Debut របស់ Blackpink ផងដែរ ដោយឡែក ពួកយើងនៅមិនទាន់មានដំណឹងរឿងការបន្ដកុងត្រាជាមួយផលិតកម្មនៅឡើយនោះទេ។

ឈានមកដល់ចំណុចនេះ ធ្វើឲ្យក្រុមអ្នកគាំទ្រគិតថា សមាជិកក្រុមនេះ អាចនឹងចែកផ្លូវគ្នាដើររៀងខ្លួន ខណៈដែលពួកគេមានការងារខុសៗគ្នារៀងៗខ្លួន។ បើទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកគាំទ្ររំពឹងថា ពួកគេនឹងនៅតែបន្ដសកម្មភាពជាក្រុមទៀតទៅចុះ៕







