ក្លិបនៅលីគអេស្ប៉ាញ មួយនេះ កំពុងត្រៀមចូលចែចូវយក De Gea មករួមក្រុមហើយ

//s9.kh1.co/31/317e16cd9e4c02922bf31def1e62068a0bc9108d.jpg
បាល់ទាត់

 ១៩-កញ្ញា-២០២៣ ២ល្ងាច · ១០ ខែមុន

ក្លិបនៅលីគអេស្ប៉ាញ មួយនេះ កំពុងត្រៀមចូលចែចូវយក De Gea មករួមក្រុមហើយ

បរទេស៖ អតីតអ្នកចាំទីក្រុមបិសាចក្រហម Manchester United កីឡាករ David de Gea ត្រូវបានក្លឹប Real Betis នៃក្របខណ្ឌ La Liga បង្ហាញការចាប់អារម្មណ៍ចង់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានបញ្ចប់ទំនាក់ទំនងរយៈពេល ១២ឆ្នាំរបស់គាត់ជាមួយបិសាចក្រហមកាលពី ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ បន្ទាប់ពីកិច្ចសន្យារបស់គាត់ ផុតកំណត់នៅ Old Trafford ។ 

https://s9.kh1.co/__image/w=650,h=434,q=100/02/02f4ee3fafd21bf48fefb6d795e87e17c2216afb.png

De Gea បានបិទមិនឲ្យគេស៊ុតបញ្ចូលទី ចំនួន ១៩០លើក ក្នុងចំណោមការបង្ហាញខ្លួន ៥៤៥ប្រកួត សម្រាប់ Man United នៅគ្រប់ការប្រកួតទាំងអស់ និងបានឈ្នះពានរង្វាន់ធំៗចំនួន ៥ រួមមាន Premier League, FA Cup, EFL Cup និង Europa League ។

កីឡាករសញ្ជាតិអេស្បាញរូបនេះក៏ទទួលបានពានរង្វាន់បុគ្គលជាច្រើនផងដែរ ដោយត្រូវបានជាប់ឈ្មោះក្នុងក្រុម PFA Team of the Year ចំនួនប្រាំដង និងឈ្នះពានរង្វាន់ Premier League Golden Glove ពីរដង ដោយទទួលបានពានរង្វាន់កាលពីរដូវកាលមុនជាមួយនឹងការបិទមិនរបូតគ្រាប់បាល់ចំនួន១៧ប្រកួត ។

De Gea ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹប Bayern Munich, Real Madrid និង Inter នៅដើមរដូវក្តៅនេះ មុនពេលក្លឹបយក្សនៅអឺរ៉ុបទាំងបីបានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅកាន់គោលដៅផ្សេងទៀត។

https://s9.kh1.co/__image/w=650,h=364,q=100/fa/fa69a03b46d7e102b1a8f9e1212199db1cb1817e.png

ក្លឹបនៅអារ៉ាប៊ីសាអូឌីតក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេផងដែរ ប៉ុន្តែ De Gea ត្រូវបានគេរាយការណ៍មកថា មិនចាប់អារម្មណ៍លើការផ្លាស់ប្តូរទៅកាន់មជ្ឈិមបូព៌ានោះទេ។

ជាមួយគ្នានេះ De Gea ទំនងជាវិលត្រឡប់ទៅកាន់ក្របខណ្ឌ La Liga វិញ ជាក់ស្ដែងបើយោងតាមកាសែត Fchajes បានឲ្យដឹងថា ក្លិប Real Betis គឺជាអ្នកនាំមុខគេក្នុងការប្រជែង ដើម្បីចុះហត្ថលេខាលើអតីតម្ចាស់អាវលេខ១របស់​ Man UTD រូបនេះ៕

ប្រភពsportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T