គ្រូបង្វឹករូបនេះ នឹងមិនមានវត្តមានក្នុងការឈរបញ្ជាកូនក្រុមលើទីលាននោះទេ ក្នុងជំនួបប៉ះគ្នានៅ UCL យប់ស្អែក

//s9.kh1.co/64/64045f7a97ee30e819a05aae3a3f538b9e4c116f.jpg
បាល់ទាត់

 ១៩-កញ្ញា-២០២៣ ៣ល្ងាច · ១០ ខែមុន

គ្រូបង្វឹករូបនេះ នឹងមិនមានវត្តមានក្នុងការឈរបញ្ជាកូនក្រុមលើទីលាននោះទេ ក្នុងជំនួបប៉ះគ្នានៅ UCL យប់ស្អែក

បរទេស៖ លោកគ្រូ Thomas Tuchel បានជាប់បម្រាមមិនអាចឈរដឹកនាំកូនក្រុមនៅលើទីលាន នៅពេលដែល Bayern Munich ស្វាគមន៍ Manchester United ទៅកាន់ Allianz Arena នៅល្ងាចថ្ងៃពុធ នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=615,h=409,q=100/79/79c022d6fdc23541ff0df40cae65e43251d87ff9.png

Bayern និង Man UTD ប្រឈមមុខដាក់គ្នាក្នុងការប្រកួតវគ្គចែកពូល UEFA Champions League ជាលើកទីមួយរបស់ពួកគេក្នុងរដូវកាលនេះ ដែលជាការប្រកួតដ៏ជក់ចិត្តមួយនៅតំបន់អឺរ៉ុប។ ក្រុមទាំងពីរត្រូវបានចាប់ឆ្នោតជួបគ្នា ក្នុងពូល A រួមជាមួយក្រុម Kobenhavn និង Galatasaray ។ 

សម្រាប់ដែល Tuchel ត្រូវបានជាប់បម្រាម ក្នុងជំនួបទល់នឹង Man Utd គឺដោយសារ តែរដូវកាលមុន ក្នុងការប្រកួតចុងក្រោយបង្អស់របស់ Bayern នៅក្របខ័ណ្ឌ Champions League គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ ត្រូវបានអាជ្ញាកណ្ដាល ពិន័យកាតក្រហម ត្រូវបណ្ដេញចេញពីទីលាន ។

https://s9.kh1.co/__image/w=615,h=409,q=100/cd/cdddfe8fb85218b54691f82d4b1224b2ef37a094.png

អតីតគ្រូបង្វឹក Chelsea បានទទួលកាតក្រហម សម្រាប់ការប្រកួតជើងទី ២ របស់ Bayern ទល់នឹង Man City ដែលជាការប្រកួតដែលពួកគេបានស្មើ ១-១បន្ទាប់ពីរងបរាជ័យក្នុងលទ្ធផល ៣-០ ក្នុងជើងទី ១ ៕

ប្រភព90min

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T