បរទេស៖ កាលពីខែមុនកីឡាករ Ousmane Dembele បានសម្រេចការផ្ទេរ ទៅកាន់ក្លិប Paris Saint-Germain ។ ក្លិបជើងឯកបារាំងបានចាយលុយ៥០លានអឺរ៉ូ ទៅឲ្យ Barcelona សម្រាប់ខ្សែប្រយុទ្ធស្លាបរូបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មានការរំពឹងទុកខ្ពស់សម្រាប់ Dembele នៅពេលគាត់មកដល់ ដោយផ្អែកលើទម្រង់ដែលគាត់បានបង្ហាញនៅ នៅទឹកដី Camp Nou នារយៈពេល១២ខែចុងក្រោយនេះ។ យ៉ាងណាមិញ Dembele បានធ្វើការចាប់ផ្ដើមមិនបានល្អនោះទេ ក្នុង៥ប្រកួតដំបូងជាមួយ PSG ដោយរកគ្រាប់បាល់មិនបានហើយ ថែមទាំងមិនមានការបញ្ជូនឲ្យមិត្តរួមក្រុមសម្រេចទីទៀតផង។
យោងតាមសារព័ត៌មាន Daily Mirror (តាមរយៈ MD) ទម្រង់លេងមិនល្អនេះ បានជំរុញឱ្យ PSG ពិចារណាអនុញ្ញាតឱ្យ Dembele ចាកចេញ។ PSG ត្រូវបានគេរាយការណ៍ថា បានបើកចំហក្នុងការអនុញ្ញាតឱ្យកីឡាករវ័យ ២៦ ឆ្នាំចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករាដោយមានក្លឹប Arsenal, Tottenham Hotspur និង West Ham United ចាប់អារម្មណ៍ក្នុងការដាក់សំណើ៕