Amrabat ថា គេបានបដិសេធសំណើរបស់ក្លិប PL មួយនេះមុនផ្លាស់មកកាន់ Man UTD

//s9.kh1.co/62/625dbdf37f802eeb1e2a94d6a30f012e6e22e78b.jpeg
បាល់ទាត់

 ២៨-កញ្ញា-២០២៣ ៨ព្រឹក · ២ ឆ្នាំមុន

Amrabat ថា គេបានបដិសេធសំណើរបស់ក្លិប PL មួយនេះមុនផ្លាស់មកកាន់ Man UTD

អង់គ្លេស៖ ខ្សែបម្រើការពារសញ្ជាតិម៉ារុក កីឡាករ Sofyan Amrabat បានលើកឡើងថា រូបគេតែងតែមានកូនចិត្តក្នុងការផ្លាស់មកកាន់់ Manchester United ទោះបីជារូបគេត្រូវបាន Liverpool ចង់បានក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/0b/0b36a4765ef0e4bcce268db78d52d846095aba52.avif

ជាការពិតណាស់ កីឡាករវ័យ ២៧ឆ្នាំខាងលើ បានសម្រេចចិត្តចាកចេញពី Fiorentina ដើម្បីផ្លាស់មកចូលរួមជាមួយ Man UTD នៅក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ជាមួយនឹងលក្ខខណ្ឌខ្ចីជើងដល់ចប់រដូវកាល អាចទិញផ្តាច់បាន។

ជុំវិញការផ្លាស់មកកាន់ Man UTD គឺ Amrabat បាននិយាយថា៖

មានក្លិបជាច្រើនចង់បានខ្ញុំ ប៉ុន្តែ សម្រាប់ខ្ញុំ គឺ ច្បាស់ហើយ ខ្ញុំជ្រើសយក Man UTD។ ខ្ញុំបានឆ្លងកាត់ការលំបាកជាច្រើនខែ ប៉ុន្តែ វាពិតជាអស្ចារ្យដែលខ្ញុំអាចផ្លាស់មកកាន់ទីនេះ នៅថ្ងៃចុងក្រោយនៃការដោះដូរកីឡាករ៕

កីឡាករ Soyfan Amrabat
https://s9.kh1.co/__image/w=615,h=409,q=100/ce/ceb9fd897b9b8d4fd1286766be510a81f42aab5a.jpeg

ប្រភព Metro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T