បរទេស៖ នៅក្នុងបទសម្ភាសន៍ជាមួយ Sky Sports ក្នុងប្រទេសអាឡឺម៉ង់កីឡាករ Xavi Simons បានអត្ថាធិប្បាយអំពីទំនាក់ទំនងរបស់គាត់ជាមួយអតីតមិត្តរួមក្រុម Paris-Saint Germain កីឡាករ Neymar Jr. នៅពេលដែលអ្នកទាំងពីរលេងជាមួយគ្នានៅរដ្ឋធានីបារាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការឆ្លើយតបទៅនឹងសំនួរអំពីទំនាក់ទំនងរវាងគាត់ និង Neymar កីឡាករសញ្ជាតិហូឡង់បាននិយាយថា៖
គាត់បានស្គាល់ខ្ញុំរួចហើយកាលនៅ Barcelona ហើយគាត់ប្រៀបដូចជាឪពុកសម្រាប់ខ្ញុំ។ ខ្ញុំនឹងដឹងគុណគាត់ជារៀងរហូត។ វាជាសុបិនដ៏ធំមួយក្នុងការលេងជាមួយ idol របស់ខ្ញុំ ហើយគាត់នៅតែជាមនុស្សសំខាន់សម្រាប់ខ្ញុំ។
Simons ក៏បានបន្ថែមទៀតថា៖
វាមិនងាយស្រួលទេក្នុងការចូលមកក្នុងក្រុមធំក្នុងនាមជាកីឡាករវ័យក្មេង ជាមួយនឹងកីឡាករកំពូល និងតារាដ៏អស្ចារ្យរបស់អ្នក ហើយ Neymar បានដើរតួជាឪពុក។ ខ្ញុំដឹងគុណគាត់ខ្លាំងណាស់ចំពោះរឿងនោះ។
