តើជាមនុស្ស ឬ alien? សឹងមិនជឿថា Messi នៅលេងបានធម្មតា ក្រោយកន្លែងនេះខ្សែការពារ Nashville ស្លាយឡើងវៀ..ចកជើង(មានវីដេអូ)

//s9.kh1.co/55/55b292d3b083e0225b2218a546870e39ded426d2.jpg
បាល់ទាត់

 ០៩-មីនា-២០២៤ ១២ល្ងាច · ៦ ខែមុន

សឹងមិនជឿថា Messi នៅលេងបានធម្មតា ក្រោយកន្លែងនេះខ្សែការពារ Nashville ស្លាយឡើងវៀចកជើង

បរទេស៖ ខ្សែប្រយុទ្ធឆ្នើមកីឡាករ Lionel Messi បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីគាត់ត្រូវបានខ្សែការពាររបស់ក្រុម Nashville បើកបាតស្លាយឡើងវាយកជើង តែគាត់បែជាមិនមានបញ្ហារបួសធ្ងន់ធ្ងរ ហើយនៅអាចបន្តការប្រកួតបានធម្មតាទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/39/393150561036e93f6aa3d6bcfd47ec2954497c72.png

ជាការពិតណាស់ កាលពីព្រឹកថ្ងៃ សុក្រ ទី ៨ ខែ មីនា ឆ្នាំ ២០២៤ ម្សិលមិញនេះ ក្រុម Inter Miami ជួបគ្នាជាមួយក្រុមម្ចាស់ផ្ទះ Nashville នៅក្នុងការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ CONCACAF Champion Cup ហើយជាលទ្ធផលក្រុមទាំង ២ បានស្មើគ្នាក្នុងលទ្ធផល ២-២ ខណៈនៅក្នុងការប្រកួតនោះ Leo Messi ក៏បានរួមចំណែករកបាន ១ គ្រាប់ផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/90/903e38991ea1eabc659456ce993ba6c2bc4c8c25.png

យ៉ាងណាមិញ នៅក្នុងការប្រកួតនោះនៅពាក់កណ្តាលវគ្គទី ២ Messi ត្រូវបានខ្សែការពារលេខ ៣ របស់ Nashville កីឡាករ L.MacNaughton បើកបាតស្លាយស្រស់ៗឡើងវៀចក៏ជើង ប៉ុន្តែចុងក្រោយតាមរយៈបញ្ហានេះមិនបានធ្វើឱ្យខ្សែប្រយុទ្ធ អាហ្សង់ទីន វ័យ ៣៦ ឆ្នាំ មានបញ្ហារបួសធ្ងន់ធ្ងរនោះទេ ហើយជារួមគាត់នៅតែអាចបន្តការប្រកួតបានធម្មតា៕

https://s9.kh1.co/__image/w=650,h=434,q=100/34/34ea78c0d087058acdff9daa9207def08b9a05f0.png

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូហាយឡាយ (នាទីទី ៦:៥០)
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T