កម្ពុជា៖ ស្ថាប័ន International Sport Karate Association ដែលចុងក្រោយគេហៅថា International Sport Kickboxing Association ឬហៅកាត់ថា ISKA គឺជាស្ថាប័នកីឡាពិភពលោកមួយ ដែលផ្តោតលើការប្រកួតលក្ខណៈ ការ៉ាតេដូ, ឃីគបុកស៊ីង និង MMA ហើយស្ថាប័ននេះគឺត្រូវបានបង្កើតជាផ្លូវការដំបូងនៅក្នុងឆ្នាំ ១៩៨៦ ក្នុងប្រទេសសហរដ្ឋអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះមានដំណឹងលេចឮដ៏គួរឱ្យភ្ញាក់ផ្អើលមួយផងដែរ ថាកីឡាករគុនខ្មែរ ២ រូបរួមានឈឿង ល្វៃ និងរិន ដេវីត នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ស្ថាប័ន ISKA នេះនៅសង្វៀន KKIF នៅថ្ងៃទី ១៤ ខែ មេសា ឆាប់ៗខាងមុខនេះ។
យ៉ាងណាមិញ តាមរយៈដំណឹងនេះក៏បានធ្វើឱ្យបង្កើតជាចម្ងល់ផងដែរ ថាតើពីមុនមកធ្លាប់មានកីឡាករខ្មែរយើងបានប្រកួតដណ្តើម ឬក៏ធ្លាប់ឈ្នះខ្សែក្រវាត់នេះដែរឬទេ?
ជាការពិតណាស់ ជឿជាក់ថាបងប្អូនយើងមួយចំនួនធំប្រហែលជាបានដឹងខ្លះហើយ ថាខ្សែក្រវាត់ ISKA នេះ គឺធ្លាប់មានកីឡាករខ្មែរយើងធ្លាប់ឈ្នះ ២ រូបរួចមកហើយ នោះគឺអតីតកីឡាករជើងចាស់វ៉ន វីវ៉ា និងមាស ចន្ថា។
គួរបញ្ជាក់ថា ខ្សែក្រវាត់ ISKA នេះ គឺលោកវ៉ន វ៉ា បានដណ្តើមបានពីកីឡាករ អាល្លឺម៉ង់ Alban Ahmeti នៅឆ្នាំ ២០០៨ ដែលពេលនោះវាយនៅសង្វៀន CTN ជាលក្ខណៈគុនខ្មែរ ហើយខ្សែក្រវាត់នេះក៏ស្ថិតនៅក្នុងដៃរបស់លោកដល់បច្ចុប្បន្នផងដែរ ទោះបីជាធ្លាប់មានការប្រកួតដណ្តើមក៏ដោយ។
ចំណែកលោកមាស ចន្ថាវិញ គឺដណ្តើមបានខ្សែក្រវាត់ ISKA នេះពីកីឡាករ Frankie Hudders នៅសង្វៀន CTN ក្នុងឆ្នាំ ២០០៨ ដូចគ្នា ប៉ុន្តែចុងក្រោយនៅឆ្នាំ ២០១១ លោកបានរបូតខ្សែក្រវាត់នេះទៅវិញ បន្ទាប់ពីប្រកួតចាញ់កីឡាករ Tim Thomas វិញនៅសង្វៀន CTN ដដែល។
ដកស្រង់ និងកែសម្រួលអត្ថបទដោយ៖ Keylatop