អុញនោះ! ឯត្តម ខូវ ឆាយ ចេញមកបកស្រាយបែបនេះ ជុំវិញ ព័ត៌មានដែលបានចុះផ្សាយថា ប្រធានគណៈវិនិច្ឆ័យដែលសម្រេចឲ្យ ព្រំ សំណាង ចាញ់ Lucas Gabriel ត្រូវបានបណ្តេញចេញពីតំណែង

//s9.kh1.co/e6/e6ba3526eeee34452bb67fd8180d97583435090d.jpg
ប្រដាល់

 ០២-ឧសភា-២០២៤ ៩ព្រឹក · ១៥ ថ្ងៃមុន

ឯត្តម ខូវ ឆាយ ចេញមកបកស្រាយបែបនេះ ជុំវិញ ព័ត៌មានដែលបានចុះផ្សាយថា ប្រធានគណៈវិនិច្ឆ័យដែលសម្រេចឲ្យ ព្រំ សំណាង ចាញ់ Lucas Gabriel ត្រូវបានបណ្តេញចេញពីតំណែង

កម្ពុជា៖ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ឯត្តម ខូវ ឆាយ បានចេញមកបកស្រាយព័ត៌មានដែលបានលើកឡើងថា «ប្រធានគណវិនិច្ឆ័យដែលសម្រេចអោយព្រំ សំណាង ចាញ់ពិន្ទុកីឡាករប្រេស៊ីល Lucas Gabriel ត្រូវបានថ្នាក់លើសុីញ៉េដកចោលដូចស្ពៃ» ជាព័ត៌មានមិនពិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/de/de364dae23dd546e4ee2bbfe37097452204bf6e7.jpg

ជាការពិតណាស់ នាពេលថ្មីៗនេះ មានការនិយាយតរៗគ្នាច្រើន អំពីការកាត់ក្តីក្នុងការប្រកួតរវាង ព្រំ សំណាង ទល់នឹង Lucas Gabriel ដែលបានប្រកួតគ្នាកាលពីថ្ងៃសុក្រសប្តាហ៍មុន ថា មានរឿងពីក្រោយខ្នង ដូចជាការបណ្តេញប្រធានគណវិនិច្ឆ័យចេញពីតំណែង បន្ទាប់ពីលោកសម្រេចឲ្យ ព្រំ សំណាង ចាញ់ ប៉ុន្តែ យ៉ាងណាក៏ដោយ ព្រឹកនេះ  ឯត្តម ខូវ ឆាយ បានច្រានចោលព័ត៌មាននេះទាំងស្រុង។

https://s9.kh1.co/__image/w=650,h=434,q=100/ba/ba0434d2dccb6fb7ceeac0b79e253d7502f5ba31.jpg

ឆ្លើយតបទៅនឹងខមិនមួយរបស់បងប្អូនពាក់ព័ន្ធនឹងរឿងខាងលើ ឯត្តម ខូវ ឆាយ បាននិយាយថា៖

ព័ត៌មានមិនពិត គ្មានការដោះដូរ ដកដាក់មន្ត្រីសហព័ន្ធណាមួយធ្វើទៅបានក្រៅពីប្រធានសហព័ន្ធនោះទេ។

ឯត្តម ខូវ ឆាយ 
https://s9.kh1.co/__image/w=650,h=256,q=100/c4/c4f7984fe66c8d524b81d979ccee6d71d01374e5.png
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T