អស្ចារ្យ! លោក Tommy Kim ថា នឹងត្រៀមរៀបចំការប្រកួតគុនខ្មែរនៅប្រទេសមហាអំណាចអាស៊ីមួយនេះ ប្រសិនបើមានការគាំទ្រខ្លាំងមែន

//s9.kh1.co/d7/d7a0e769ed48c2b90007ec4a1aacb63c5c98952d.jpg
ប្រដាល់

 ០១-ឧសភា-២០២៤ ៨ព្រឹក · ១៦ ថ្ងៃមុន

លោក Tommy Kim ថា នឹងត្រៀមរៀបចំការប្រកួតគុនខ្មែរនៅប្រទេសមហាអំណាចអាស៊ានមួយនេះ ប្រសិនបើមានការគាំទ្រខ្លាំងមែន

ប្រដាល់៖ ស្ថាបនិក IPCC ប្រចាំប្រទេសកម្ពុជា លោក Tommy Kim បានឆ្លើយតបទៅនឹងខមមិនរបស់ អ្នកគាំទ្រគុនខ្មែរម្នាក់ដែលចង់ឲ្យលោករៀបចំការប្រកួតគុនខ្មែរនៅប្រទេសកូរ៉េខាងត្បូង ខណៈ លោកក៏បានផ្តល់ចម្លើយទៅវិញ យ៉ាងវិជ្ជមានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=433,q=100/a9/a9673049841a103dff6255ede11776b039c7f072.jpg

ជាការពិតណាស់ មួយរយៈចុងក្រោយនេះ លោក Tommy Kim តែងតែដឹកនាំកីឡាករទៅក្រៅស្រុកទទួលបានជោគជ័យ ជាក់ស្តែងដូចជា មុឺន មេឃា ទទួលបានជ័យជម្នះ Kick Boxing នៅប្រទេសចិន ភក្តី គុនខ្មែរ ទើបតែទទួលម្ចាស់ផ្ទះជប៉ុនឲ្យសន្លប់នៅសង្វៀន​ Knock Out ហើយ លោកក៏មានទំនាក់ទំនងល្អជាមួយនឹងបណ្តាប្រទេសនានាផងដែរក្នុងការត្រៀមបញ្ចូនកីឡាករគុនខ្មែរទៅផ្សព្វផ្សាយនៅក្រៅប្រទេសបន្ថែមទៀត។

https://s9.kh1.co/__image/w=650,h=488,q=100/40/401fbf41e55db2cb783805d21848a69dd286ad5c.jpg

ឆ្លើយតបទៅនឹងខមមិនមួយរបស់បងប្អូនដែលសំណូមពរឲ្យលោក Tommy Kim រៀបចំកីឡាករមួយឈុតធំនៅប្រទេសកូរ៉េខាងត្បូង ដោយលើក ហេតុផលថា នៅទីនោះមានបងប្អូនពលរដ្ឋខ្មែរធ្វើការនៅទីនោះរាប់មុឺននាក់ លោក Tommy Kim បានឆ្លើយតបទៅវិញយ៉ាងខ្លីៗមានន័យយ៉ាងដូច្នេះថា៖

បងនឹងត្រៀម ប្រសិនបើមានការគាំទ្រខ្លាំងមែន៕

លោក Tommy Kim
https://s9.kh1.co/__image/w=650,h=989,q=100/62/62671b80619bb58d8c1f73aeb220d764eb4c592e.png
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T