ខាងគេខ្សែក្រវាត់ស្ពាយជ្រែកខ្លាំង! តោះមកស្គាល់ដៃគូឈឿង ល្វៃ ដែលត្រូវជួបគ្នាដណ្តើមខ្សែក្រវាត់មាសរបស់ I-1 ឆាប់ៗនេះ ខណៈប្រវត្តិវិញមិនធម្មតា

//s9.kh1.co/69/69b6a0b7f7ea888bdacdb350135e697bc0eb3463.jpg
ប្រដាល់

 ០១-ឧសភា-២០២៤ ៣ល្ងាច · ១៦ ថ្ងៃមុន

តោះមកស្គាល់ដៃគូឈឿង ល្វៃ ដែលត្រូវជួបគ្នាដណ្តើមខ្សែក្រវាត់មាសរបស់ I-1 ឆាប់ៗនេះ ខណៈប្រវត្តិវិញមិនធម្មតា

កម្ពុជា៖ ទីបំផុតស្ថាប័នពិភពលោក I-1 World Championship បានប្រកាសពីសមាសភាពដៃគូរបស់កីឡាករគុនខ្មែរនាគខ្មៅឈឿង ល្វៃ ដែលត្រូវជួបគ្នាដណ្តើមខ្សែក្រវាត់មាសនៅថ្ងៃទី ២៥ ខែ មិថុនា ខាងមុខនេះហើយ នោះគឺកីឡាករអ៊ីតាលីដែលមានឈ្មោះថា Luca Lombardo។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផុស្ទើប្រកួត
ផុស្ទើប្រកួត

រម្លឹកថា កាលពីពាក់កណ្តាលខែ មីនា ឆ្នាំ ២០២៤ កន្លងទៅឈឿង ល្វៃ ធ្លាប់បានឡើងសង្វៀន I-1 ដែលធ្វើឡើងនៅទឹកដីហុងកុងនេះម្តងរួចមកហើយ ដោយពេលនោះរូបគេបានយកឈ្នះលើកីឡាករ ថៃ Fahsang និងកីឡាករ Elysee Kochiese នៅវគ្គផ្តាច់ព្រ័ត្រ រហូតដណ្តើមបានខ្សែក្រវាត់ I-1 World Championship លើប្រភេទទម្ងន់ ៧២ គ.កមួយខ្សែ។ រីឯ Lombardo វិញ គាត់ក៏ជាម្ចាស់ខ្សែក្រវាត់ I-1 មួយរូបដែរ ដោយគាត់បានឈ្នះខ្សែក្រវាត់នេះ មុនឈឿង ល្វៃ ពោលគឺតាំងពីពាក់ខែ ឧសភា ឆ្នាំ ២០២៣ មកម្ល៉េះ។

ឈឿង ល្វៃ
ឈឿង ល្វៃ

ដោយឡែកនៅថ្ងៃទី ២៥ ខែ មិថុនា ខាងមុខនេះ ខាងស្ថាប័ន I-1 គឺបានផ្គូរផ្គងឱ្យម្ចាស់ខ្សែក្រវាត់ I-1 ទាំង ២ ត្រូវជួបគ្នានៅលើទឹកដី ហុងកុង ដដែល ដើម្បីស្វែងរកជើងខ្លាំង ថានរណាដែលនឹងក្លាយជាម្ចាស់ខ្សែក្រវាត់មាសរបស់ I-1។

Luca Lombardo
Luca Lombardo

ងាកមកកាន់កីឡាករ អ៊ីតាលី Lombardo បើយើងមើលពីស្ថិតិប្រកួតកន្លងមករបស់រូបគេគឺមិនធម្មតានោះទេ ជាពិសេសអ្នកប្រដាល់វ័យ ៣០ ឆ្នាំរូបនេះគឺធ្លាប់មានប្រវត្តិឡើងសង្វៀនធំៗជាច្រើនដូចជាសង្វៀន I-1 នេះឯង, សង្វៀន RWS, សង្វៀន Thai Fight និង សង្វៀន ONE ជាដើម។

ហើយបើនិយាយពីស្ថិតិប្រកួតវិញ ដោយរាប់តែប្រកួតផ្លូវការ Lombardo ធ្លាប់បានប្រកួតចំនួន ៨០ ដង ក្នុងនោះគេឈ្នះចំនួន ៦៥ ដង ចាញ់ ១៣ ដង និង ស្មើ ២ ដង ខណៈការប្រកួតចុងក្រោយ គឺរូបគេបានយកឈ្នះលើកីឡាករ ថៃ Wanchana នៅសង្វៀន RWS ដោយពិន្ទុ។

Luca Lombardo
Luca Lombardo
Luca Lombardo
Luca Lombardo
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T