ព័រទុយហ្គាល់៖ ខ្សែការពារស្លាបស្តាំក្រុមជម្រើសជាតិព័រទុយហ្គាល់ កីឡាករ Diogo Dalot បានលើកឡើងថា ភាពស្វាហាប់របស់ Cristiano Ronaldo គឺ ពិតជាសំខាន់ណាស់ក្នុងការជួយក្រុមយកឈ្នះ ក្រុមជម្រើសជាតិ សាធារណរដ្ឋឆេក ក្នុងព្រឹត្តិការណ៍ EURO 2024។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Dalot បានចេញមុខមកការពារ Ronaldo បែបនេះ បន្ទាប់ពីកាលពីយប់មិញ ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានប្រកួតបើកឆាកព្រឹត្តិការណ៍ EURO របស់ខ្លួនដោយបានយកឈ្នះ សាធារណរដ្ឋឆេក ក្នុងលទ្ធផល ២ទល់នឹង១ ក្នុងនោះ CR7 ក៏បានបង្ហាញខ្លួនជាជម្រើសដំបូងផងដែរ ប៉ុន្តែ មិនអាចជួយក្រុមរកគ្រាប់បាល់បានឡើយ និង ទទួលរងការរិះគន់ជុំវិញលើទម្រង់លេងពីសំណាក់អ្នកគាំទ្រផងដែរ។

ទាក់ទងនឹងរឿងខាងលើ, Dalot បានចេញមុខនិយាយការពារ Ronaldo យ៉ាងដូច្នេះថា៖
ខ្ញុំដឹងថាគ្រប់គ្នានឹងតែងតែរំពឹងថា Ronaldo នឹងរកគ្រាប់បាល់បាន។ ពេលខ្លះគាត់រកគ្រាប់បាល់បាន ជារឿយៗគាត់តែងតែស៊ុតបញ្ចូលទី។ ការប្រកួតនេះគាត់ពិតជាកៀកនឹងសម្រេចទីមែនទែន។ ក្នុងការប្រកួតនេះ អ្នកបានឃើញហើយ ថា គាត់ប្រឹងប្រែងរត់ប៉ុណ្ណា។ គាត់បានជួយយើងទាំងពេលមានបាល់ និង គ្មានបាល់ តែងតែមានចលនា ស្វាហាប់ ហើយនេះជា Ronaldo ដែលយើងចង់បាន៕

ប្រភព៖ metro