អត់ទុកទៀតទេ! Man UTD នឹងបញ្ចេញកីឡាករ ២ នាក់នេះនៅរដូវក្តៅនេះហើយ

//s9.kh1.co/f9/f95d0f94b769533ca44ae3f96a2790308561629b.jpg
បាល់ទាត់

 ២០-កក្កដា-២០២៤ ៩ព្រឹក · ៣ ខែមុន

Man UTD នឹងដាក់លក់កីឡាករ ២ នាក់នេះនៅរដូវក្តៅនេះហើយ

បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា នឹងបើកផ្លូវឱ្យខ្សែការពារកណ្តាល Harry Maguire និង Victor Lindelof ចាកចេញពីទឹកដី Old Trafford នៅរដូវក្តៅនេះហើយ ប្រសិនបើពួកគេទទួលបានសំណើផ្ទេរណាមួយសម្រាប់កីឡាករទាំង ២ នាក់នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Harry Maguire និង Victor Lindelof
Harry Maguire និង Victor Lindelof

ជាការពិតណាស់ នៅរដូវកាលថ្មីនេះ Man UTD កំពុងតែត្រៀមខ្លួនបានយ៉ាងល្អជាមួយការបំពេញចន្លោះខ្វះខាតតំបន់ការពារ បន្ទាប់ពីថ្មីៗនេះពួកគេទើបតែចុះកុងត្រាយកបានខ្សែការពារវ័យក្មេងសញ្ជាតិ បារាំង ដ៏មានទេពកោសល្យម្នាក់ពីក្រុម Lille គឺកីឡាករ Leny Yoro ហើយមួយវិញទៀត មានដំណឹងថាបច្ចុប្បន្នពួកគេក៏កំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការផ្ទេរយកខ្សែការពារ Matthijs de Ligt ពី Bayern Munich ផងដែរ។

កីឡាករ Leny Yoro
កីឡាករ Leny Yoro

យោងតាមការចុះផ្សាយដោយសារព័ត៌មាន Pete O'Rourke បានឱ្យដឹងថា ទាំង Maguire និង Lindelof គឺសុទ្ធតែមានអនាគតស្ថិតក្នុងភាពស្រពិចស្រពិលជាមួយ Man UTD។ ទោះបីជា Raphael Varane ទើបតែចាកចេញចេញនៅដើមរដូវកាលនេះក្តី ប៉ុន្តែក្រុមបិសាចក្រហមទើបតែយកបាន Yoro ហើយជាពិសេសនោះ ពួកគេក៏ទើបតែបន្តកុងត្រាថ្មីមួយរដូវកាលទៀតឱ្យ Jonny Evans ផងដែរ៕

Jonny Evans
Jonny Evans

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T