គ្រាន់តែឮថា Man UTD ដាក់លក់ភ្លាម ឥឡូវក្លិបធំៗ ៤ នេះកំពុងប្រជែងគ្នាតាមចុះកុងត្រាយក Sancho

//s9.kh1.co/94/941b779ac03170b1f3de057e73cc7cf9eda084a9.jpg
បាល់ទាត់

 ២៤-កក្កដា-២០២៤ ១០ព្រឹក · ៣ ខែមុន

គ្រាន់តែឮថា Man UTD ដាក់លក់ភ្លាម ឥឡូវក្លិបធំៗ ៤ នេះកំពុងប្រជែងគ្នាតាមចុះកុងត្រាយក Sancho

បរទេស៖ ក្លិបធំៗមួយចំនួននៅតំបន់ អឺរ៉ុប ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ចង់ចុះកុងត្រាយកខ្សែប្រយុទ្ធស្លាប Jadon Sancho ពី Manchester United ហើយក្នុងនោះក៏មានអតីតក្លិបចាស់របស់គាត់ Borussia Dortmund ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jadon Sancho
Jadon Sancho

ចាប់តាំងពី Sancho ត្រឡប់មកពី Dortmund ក្នុងលក្ខខណ្ឌខ្ចីជើងមកកាន់ Man UTD វិញ ក្រុមរបស់លោក Erik ten Hag បានសម្រេចដាក់លក់ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៤ រូបនេះនៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះឆ្នាំក្នុងតម្លៃ ៤០ លានផោន ឬប្រមាណជា (៥១ លានដុល្លារអាមេរិក)។

ទន្ទឹមនឹងនេះ យោងតាមការចុះផ្សាយដោយសារព័ត៌មាន Sky Sports បានឱ្យដឹងថា ក្លិបអ្នកមាន Paris Saint-Germain បានបង្ហាញចំណាប់អារម្មណ៍ខ្លាំងជាងគេចំពោះ Sancho ដោយថ្មីៗនេះពួកគេកំពុងតែសិក្សាអំពីលក្ខខណ្ឌផ្សេងៗក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធរូបនេះ។ 

ទោះបីជាយ៉ាងណាក៏ដោយ គិតមកដល់ពេលនេះ PSG គឺមិនទាន់មានការផ្តល់ជូនសំណើផ្លូវការណាមួយនៅឡើយទេ។ ងាកមកកាន់ក្លិបធំៗ ៣ នៅតំបន់ អឺរ៉ុប ផ្សេងទៀតដូចជា ពួកគេក៏កំពុងតាមឃ្លាំមើលលើ Sancho ផងដែរ ក្នុងនោះរួមមាន Juventus, Dortmund និងក្លិបមិនបញ្ចេញឈ្មោះមួយនៅ Premier League៕

Jadon Sancho
Jadon Sancho

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T