ចុមយក្ស! ខ្សែប្រយុទ្ធនៅ Premier League រូបនេះទារប្រាក់ឈ្នួលខ្ពស់ជាង Bruno ទៀត បើ Man UTD ចង់បានរូបគេ

//s9.kh1.co/c5/c57c55531b12743779f15beb92973d65476bea46.jpg
បាល់ទាត់

 ២៥-កក្កដា-២០២៤ ៥ល្ងាច · មួយខែមុន

ខ្សែប្រយុទ្ធនៅ Premier League រូបនេះទាមទារតម្លៃខ្លួនខ្ពស់ជាង Bruno ទៀត បើ Man UTD ចង់បានរូបគេ

បរទេស៖ ខ្សែប្រយុទ្ធ Ivan Toney របស់ Brentford និងក្រុមជម្រើសជាតិ អង់គ្លេស បានទាមទារប្រាក់ឈ្នួលខ្ពស់ជាងតារាឆ្នើម Bruno Fernandes ទៅទៀត ប្រសិនបើ Manchester United ចង់ចុះកុងត្រាយករូបគេនៅរដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ivan Toney
Ivan Toney

ជាការពិតណាស់ Ivan Toney បន្ទាប់ពីបង្ហាញខ្លួនលេចធ្លោរគួរឱ្យកត់សម្គាល់កាលពីរដូវកាលមុន នៅរដូវកាលថ្មីនេះ រូបគេគឺទទួលបានការចាប់អារម្មណ៍ពីក្លិបធំៗនៅ អង់គ្លេស ច្រើនមែនទែន ដូចជា Arsenal, Chelsea, Tottenham Hotspur និង Man UTD ជាដើម។

ថ្មីៗនេះយោងតាមការចុះផ្សាយដោយសារព័ត៌មាន Express Sport បានឱ្យដឹងថា Man UTD បច្ចុប្បន្នកំពុងតែតាមឃ្លាំមើលខ្សែប្រយុទ្ធជម្រើសជាតិ អង់គ្លេស វ័យ ២៨ ឆ្នាំរូបនេះយ៉ាងដិតដល់។ ដោយឡែក Toney ដែលជាមីខ្លួនផ្ទាល់ រូបគេក៏បានបង្ហាញលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្លាស់មកកាន់ទឹកដី Old Trafford ផងដែរ ដោយរូបគេចង់បានប្រាក់ឈ្នួលចំនួន ២៥ ម៉ឺនផោន ឬប្រមាណជា (៣២ ម៉ឺនដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ ខណៈចំនួននេះគឺខ្ពស់ជាងប្រធានក្រុម Bruno ទៅទៀត ដែលមួយសប្តាហ៍គេរកបាន ២៤ ម៉ឺនផោន ឬប្រមាណជា (៣០ ម៉ឺនដុល្លារអាមេរិក)។

គួរបញ្ជាក់់ថា  Ivan Toney នៅសល់កុងត្រារយៈពេល ១ រដូវកាលទៀតជាមួយ Brentford ខណៈនៅទីនោះក្នុងមួយសប្តាហ៍គេរកបាន ២០ ម៉ឺនផោន ឬប្រមាណជា (២៥ ម៉ឺនដុល្លារអាមេរិក)៕

Ivan Toney
Ivan Toney

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T