អង់គ្លេស៖ ខ្សែការពារស្លាបឆ្វេងស្តាំ ក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Kieran Trippier បានធ្វើការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលអំពីការសម្រេចចិត្តចូលនិវត្តន៍ពីការប្រកួតក្រុមជម្រើសជាតិ ត្រឹមវ័យ ៣៣ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បើយើងនិយាយពីកម្រិតក្រុមជម្រើសជាតិ គឺ Trippier បានជាប់ក្នុងឈុតយុវជនអង់គ្លេសតាំងពីឆ្នាំ ២០០៧ ជាមួយ ក្រុមអាយុក្រោម ១៨ឆ្នាំ ១៩ឆ្នាំ ២០ឆ្នាំ និង ២១ឆ្នាំ រហូត មានឈ្មោះនៅក្នុងក្រុមឈុតធំជាលើកដំបូងនៅក្នុងឆ្នាំ ២០១៧ ដោយបង្ហាញខ្លួនបានសរុប ៥៤ប្រកួត។
ទាក់ទងនឹងរឿងខាងលើ Trippier បាននិយាយថា៖
ខ្ញុំមិនធ្លាប់បាននឹកស្មានថា ក្មេងប្រុសម្នាក់មកពីតំបន់ Bury អាចលេងតំណាងឲ្យប្រទេសអង់គ្លេសបានចំនួន ៥៤ប្រកួត។ វាជាកិត្តិយសដ៏ធំធេងបំផុតដែលខ្ញុំអាចតំណាងឲ្យប្រទេសរបស់ខ្ញុំចូលរួមព្រឹត្តិការណ៍ធំៗបានចំនួនបួនដង។ ខ្ញុំសូមអរគុណដល់លោក Southgate ក្រុមការងារ កីឡាករ អ្នកគាំទ្រទាំងអស់ ដែលពួកគេមានទំនុកចិត្តលើខ្ញុំ ហើយ ខ្ញុំសូមជូនពរដល់ពួកគេជួបតែសំណាងល្អនាពេលអនាគត៕

ប្រភព៖ metro