អង់គ្លេស៖ អតីតវីរបុរសក្លិប Manchester United លោក Rio Ferdinand ជឿជាក់ថា Jadon Sancho នឹងទទួលបានជោគជ័យក្នុងអាជីពបាល់ទាត់ ប្រសិនបើរូបគេផ្លាស់ទៅកាន់ Arsenal ឬ Man City។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីថ្ងៃសៅរ៍កន្លងទៅ Chelsea បានប្រកាសជាផ្លូវការអំពីការមកដល់របស់ Sancho ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល ជាមួយជម្រើសទិញផ្តាច់ក្នុងតម្លៃ ២០-២៥លានផោន ប្រសិនរូបគេបង្ហាញសមត្ថភាពលេចធ្លោរនៅឯកីឡដ្ឋាន Stamford Bridge។ ដោយឡែកលោក Ferdinand គិតថារបៀបលេងរបស់ Man UTD គឺគ្មានថ្ងៃ ដែល Sancho អាចសម្របខ្លួនបាននោះទេ។
ទាក់ទងនឹងរឿងខាងលើ លោក Ferdinand បាននិយាយថា៖
សម្រាប់ Sancho ខ្ញុំបានស្គាល់គាត់តាំងពីគាត់នៅតូច ហើយ ខ្ញុំពិតជាសប្បាយចិត្តណាស់ ពេលដែលគាត់ចូលរួមជាមួយ Man UTD ពីព្រោះគេបានធ្វើរឿងដ៏អស្ចារ្យមួយចំនួននៅ Dortmund។ យ៉ាងណារបៀបលេងរបស់ Man UTD គឺមិនត្រូវជាមួយគាត់ឡើយ។ គាត់ត្រូវតែស្វែងរកក្រុមថ្មីដែលសក្តិសមសម្រាប់ការលេងរបស់គាត់ ហើយតើក្រុមនោះជា Chelsea មែនទេ? យើងនឹងរង់ចាំមើល ប៉ុន្តែប្រសិនបើពេលនេះ Sancho កំពុងលេងឲ្យ Man City ឬ Arsenal នោះ អ្នកនឹងឃើញពីភាពលេចធ្លោរបស់គាត់ ហើយគាត់នឹងសម្របខ្លួនបានល្អបំផុតតាមរបៀបលេងដែលពួកគេមាន៕

ប្រភព៖ metro