ប្រដាល់៖ អ្នកលេងកណ្តាប់ដៃបេតុង ធន់ រិទ្ធី បានបដិសេធរាល់ព័ត៌មានដែលបានលើកឡើងថា ខ្លួនខ្លាចមិនហ៊ានជួបជាមួយ Mortaza និង និយាយថា ប្រសិនបើកីឡាករអឺរ៉ង់រូបនេះចង់ជួបខ្លួន គឺ ជួប ធឿន ធារ៉ា សិនទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ បើយើងនិយាយពីកីឡាករ Mortaza នេះថ្មីៗ គេទើបតែផ្តួល ឈឿង ល្វៃ ឲ្យបោះបង់ការប្រកួតក្នុងទឹកទី៣ ដោយសារខូចជើង ប៉ុន្តែ អ្វីដែលយើងចាប់អារម្មណ៍នោះ គឺ ក្រោយចប់ការប្រកួតកាលពីថ្ងៃអាទិត្យកន្លងទៅ ខាងថ្នាក់ដឹកនាំកីឡាកររបស់ Mortaza បានទម្លាយថា ខាងគាត់ធ្លាប់ចង់ជួប ធន់ រិទ្ធី ដែរប៉ុន្តែ ខាង ធន់ រិទ្ធី បានបដិសេធ និង ចុចឈ្មោះ ធឿន ធារ៉ា ជាបន្តបន្ទាប់ យ៉ាងណា ធន់ រិទ្ធី បានចេញមកបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន ថា គាត់អត់ដឹងរឿងអ្វីនោះទេ ម្យ៉ាងទៀត ចិត្តជាអ្នកកីឡា គាត់មិនដែលខ្លាចកីឡាកររូបណាឡើយ
យ៉ាងណាមិញទាក់ទងនឹងរឿងខាងលើក្នុងកិច្ចសម្ភាសជាមួយ SP Sport ធន់ រិទ្ធី បាននិយាយថា គេថាខ្ញុំខ្លាច ប៉ុន្តែ ខ្ញុំវាយដល់អំបោះឆៅលេខ ១ មិនខ្លាចផង ទៅខ្លាចត្រឹមហ្គង់ MMA ហ្គង់ធំ។ ខ្ញុំវាយជាមួយ កងចក្រ សៃយុគ មិនខ្លាចទៅខ្លាចអីកីឡាករអឺរ៉ង់ម្នាក់ហ្នឹង។ គាត់និយាយប្រាប់គេ ថា ខ្ញុំខ្លាចគាត់ ទាំងដែលយើងមិនដឹងខ្លួន បើគាត់ព្រមវាយ ៧៥ ខ្ញុំវាយឲ្យ។ ប៉ុន្តែចំពោះខ្ញុំអត់ចង់ជួបឥឡូវៗទេ ចង់ឲ្យគាត់ចង់ជួបអ្នកណា ជួបអ្នកហ្នឹងមុនទៅ ចាំមកប៉ះខ្ញុំ គាត់ថាចង់ប៉ះ ធឿន ធារ៉ា ឲ្យប៉ះ ធារ៉ា សិនទៅ ព្រោះអីបងប្អូនខ្លះថា ចង់ជួប ធារ៉ា ឲ្យជួប រិទ្ធីសិនទៅ ឥឡូវ ខ្ញុំសុំនិយាយវិញថា មុនជួប ធន់ រិទ្ធី ឲ្យទៅជួប ធារ៉ា សិនទៅ ព្រោះ ធារ៉ា ធ្លាប់ចាញ់ កងចក្រ តែ ខ្ញុំធ្លាប់ឈ្នះ កងចក្រ វិញ ឲ្យគេវាយគ្នាសិនទៅ ចាំមកជួបខ្ញុំ៕