ដាក់ខ្សែក្រវាត់ថ្មីទៀត! ប្រធានចាប់គូនៅ TVK ថា បើមិនមានអ្វីប្រែប្រួលទេ កីឡាករគុនខ្មែររូបនេះនឹងត្រូវជួបជាមួយ Ncedo Gomba ប្រកួតបែបហ្គង់ចេញម្រាម ៥ទឹក

//s9.kh1.co/b9/b97fa517ab8cd2cd5e47bfc1ae907681e530b8b6.jpg
ប្រដាល់

 ១៦-តុលា-២០២៤ ៩ព្រឹក · ២ ថ្ងៃមុន

ប្រធានចាប់គូនៅ TVK ថា បើមិនមានអ្វីប្រែប្រួលទេ កីឡាករគុនខ្មែររូបនេះនឹងត្រូវជួបជាមួយ Ncedo Gomba ប្រកួតបែបហ្គង់ចេញម្រាម ៥ទឹក

ប្រដាល់៖ ប្រធានចាប់គូប្រចាំសង្វៀនគ្រុឌគុនខ្មែរ លោក ម៉ុល នី បានបញ្ជាក់ច្បាស់ៗថា ប្រសិនបើមិនមានអ្វីប្រែប្រួលទេ​ គឺ ពេជ្រ សម្បត្តិ នឹងត្រូវជាមួយគ្នាជាមួយ Ncedo Gomba ម្តងទៀត ប៉ុន្តែ លើកនេះពិសេសត្រង់ថា ប្រកួតបែបហ្គង់ចេញម្រាម ៥ទឹក និង ដាក់ខ្សែក្រវាត់ថ្មីឲ្យដណ្តើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=488,q=100/18/18d53b3b90fd156e6286f79a67fbd6510bbb2458.jpg

ជាការពិតណាស់ បើយើងបកក្រោយបន្តិច គឺ កាលពីថ្ងៃទី២៨ ខែកញ្ញា កន្លង ពេជ្រ សម្បត្តិ បានរបូតខ្សែក្រវាត់គ្រុឌគុនខ្មែររបស់ខ្លួនមួយខ្សែទៅកាន់ អ្នកប្រដាល់អាហ្វ្រិកខាងត្បូង Ncedo Gomba ក្នុងការប្រកួតពេញ ៥ទឹក ចាញ់ពិន្ទុ ខណៈ ក្រោយបរាជ័យខាងលើរបស់ក្របីព្រៃ អ្នកគាំទ្រក៏រំពឹងថា អ្នកទាំងពីរនឹងមានភាគបន្តទៀត ជាក់ស្តែង បើតាមការបញ្ជាក់របស់លោក ម៉ុល នី គឺ មិនខុសពីការរំពឹងទុករបស់អ្នកគាំទ្រទេ ពោល អ្នកទាំងពីរនឹងត្រូវជួបគ្នាម្តងទៀតមែន។

ទាក់ទងនឹងរឿងខាងលើ ក្នុងសារបង្ហោះរបស់ លោក ម៉ុល នី គាត់បានសរសេរយ៉ាងដូច្នេះថា៖

  បើមិនមានអ្វីប្រែប្រួលទេអ្នកទាំងពីរនិងជួបគ្នាម្តងទៀត ក្នុងពេលឆាប់ៗខាងមុខបញ្ជាក់ម្ដងនេះលេងហ្គង់ចេញម្រាមដណ្ដើមខ្សែក្រវាត់ថ្មី៥ទឹក  

លោក ម៉ុល នី
https://s9.kh1.co/__image/w=650,h=710,q=100/32/326e8127ec3aaa2e86fa5da90c39c98a0b5f6936.png
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T