ប្រដាល់៖ អ្នកប្រដាល់គុនខ្មែរ សែន ច័ន្ទឫទ្ធីគុន ឬ Thiago Teixiera បានសរសើរកីឡាករបារាំង Omar Samb ថា ជាកីឡាករដ៏ល្អ ប៉ុន្តែ សម្រាប់ខ្លួនផ្ទាល់ គឺ មិនខ្លាចនោះទេ ប្រសិនបើមានការរៀបចំ គាត់ស្វាគមន៍ជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ បើយើងនិយាយពី Omar Samb នេះ គេជាកីឡាករដែលកំពុងហ្វឹកហាត់គុនខ្មែរនៅឯប្រទេសបារាំង និង ធ្លាប់មានប្រវត្តិជួបជាមួយកីឡាករខ្មែរយើង ៣រូបផងដែរ ដោយរូបគេធ្លាប់ចាញ់ មុឺន សុភា ប៉ុន្តែ ឈ្នះ កែវ រំចង់ សន្លប់ និង ឈឿង ល្វៃ បោះបង់ការប្រកួតកាលពីពេលថ្មីៗ ខណៈ ថ្មីៗនេះក៏លេចឮដំណឹងថា រូបគេអាចនឹងមកប្រកួតនៅប្រទេសកម្ពុជាជាលើកទីពីរក្នុងពេលឆាប់ៗ ក្នុងនោះ លោក សឿ វណ្ណៈ បានបង្ហើបថា រូបគេអាចនឹងជួបគ្នាជាមួយនឹង Thiago ទៀតផងដែរ។
យ៉ាងណាមិញ ជុំវិញពាក្យចចាមអារ៉ាម ថា នឹងអាចប៉ះគ្នាជាមួយ Omar ក្នុងកិច្ចសម្ភាសជាមួយ Admin គីមសង់ Thiago បាននិយាយថា៖