បញ្ជូនបាល់ក្រោម បាល់លើដូចមួយចប់! Beckham ថាពេលមើលកីឡាករជម្រើសជាតិ អង់គ្លេស រូបនេះលេង ដូចឃើញខ្លួនឯងកំពុងលេង

//s9.kh1.co/0c/0c743e870a65a7d9cfe972fcb1577823807ebfb7.jpg
បាល់ទាត់

 ១៧-តុលា-២០២៤ ៥ល្ងាច · មួយថ្ងៃមុន

Beckham ថាពេលមើលកីឡាករជម្រើសជាតិ អង់គ្លេស រូបនេះលេង ដូចឃើញខ្លួនឯងកំពុងលេង

បរទេស៖ អតីតកីឡាករជើងចាស់របស់ Manchester United និងក្រុមជម្រើសជាតិ អង់គ្លេស លោក David Beckham បានបង្ហាញការកោតសរសើរលើសមត្ថភាពរបស់ខ្សែការពារស្លាបស្តាំ Trent Alexander-Arnold ហើយលោកថែមទាំងបានប្រៀបប្រដូចកីឡាករ Liverpool រូបនេះ ថាមានជំនាញបញ្ជូនបាល់ស្រដៀងខ្លួនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
David Beckham និង Arnold
David Beckham និង Arnold

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយលោក Rio Ferdinand លោក Beckham បានមានប្រសាសន៍ពី Arnold យ៉ាងដូច្នេះថា៖

ខ្ញុំគិតថា ចំពោះកីឡាករណាម្នាក់ ដែលធ្វើឱ្យខ្ញុំមើលទៅ ហើយគិតថាគាត់មានលក្ខណៈសម្បត្តិស្រដៀងខ្ញុំខ្លាំងអំពីរបៀបបញ្ជូនបាល់ ទាំងការបញ្ជូនកាត់បាល់លើ ឬក៏បញ្ជូលបាល់ក្រោម ម្នាក់នោះគឺជា Trent។... នៅពេលខ្ញុំមើលកីឡាករម្នាក់នោះ វាបានធ្វើឱ្យខ្ញុំគិតថា ខ្ញុំដូចកំពុងឃើញខ្លួនឯងនៅក្នុងរបៀបមួយ ដែលបានគាត់កំពុងគ្រប់គ្រងបាល់អ៊ីចឹងដែរ...៕

លោក David Beckham
David Beckham
David Beckham

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T