បរទេស៖ យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ខ្សែបម្រើ Casemiro អាចនឹងចាកចេញពី Manchester United នៅសប្តាហ៍ក្រោយ ក្នុងទីផ្សារដោះដូរកីឡាករខែ មករា នេះទៅកាន់ក្លិបនៅក្នុងលីគ Saudi Pro League របស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពដដែល មិនទាន់បានបញ្ជាក់ពីតម្លៃផ្ទេរ ឬប្រាក់ឈ្នួលកីឡាករនៅឡើយទេ ដោយសារតែបច្ចុប្បន្នខាងភាគីកីឡាករ និងក្លិបកំពុងស្ថិតនៅក្នុងការចរចាប្រាក់ឈ្នួលជាមួយគ្នានៅឡើយ។
គួរបញ្ជាក់ថា Casemiro បានចាកចេញពី Real Madrid ផ្លាស់មកកាន់ Man UTD កាលពីរដូវក្តៅឆ្នាំ ២០២២ ហើយកិច្ចសន្យារបស់គេ គឺនៅសល់ជាមួយក្រុមបិសាចក្រហមដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦៕
ប្រភព៖ Fabrizio Romano