លោក Arteta បញ្ជាក់ច្បាស់ៗថា កីឡាករ Arsenal ៤រូបនេះនឹងចាកចេញពីក្លិប

//s9.kh1.co/f7/f75af9dc116aed73ea93422f50837c5b6ae0340a.jpg
កីទ្បា

 ២៦-ឧសភា-២០២៥ ២ល្ងាច · ៣ ថ្ងៃមុន

លោកបានប្រកាសបែបនេះ បន្ទាប់ពី Arsenal បានក្លាយជាក្លិបដែលមិនបានឈ្នះពានអ្វីសោះនារយៈពេល៥រដូវកាលចុងក្រោយនេះហើយការចាកចេញរបស់ កីឡាករទាំងបួននេះ គឺដោយសារក្រុមចង់ផ្លាស់ប្ដូរកីឡាករថ្មីៗ ដើម្បីមានឱកាសអាចប្រជែងពាននារដូវកាលក្រោយៗ។

កីឡា៖ គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal គឺលោក Mikel Arteta បានបញ្ជាក់ឲ្យដឹងថាកីឡាករ៤រូបរួមមាន Kieran Tierney, Jorginho, Neto និង Raheem Sterling នឹងចាកចេញពីទឹកដី Emirates នៅរដូវក្ដៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kieran Tierney
Kieran Tierney
Raheem Sterling 
Raheem Sterling 
Jorginho
Jorginho
 Neto
 Neto

លោកបានប្រកាសបែបនេះ បន្ទាប់ពី Arsenal បានក្លាយជាក្លិបដែលមិនបានឈ្នះពានអ្វីសោះនារយៈពេល៥រដូវកាលចុងក្រោយនេះហើយការចាកចេញរបស់ កីឡាករទាំងបួននេះ គឺដោយសារក្រុមចង់ផ្លាស់ប្ដូរកីឡាករថ្មីៗ ដើម្បីមានឱកាសអាចប្រជែងពាននារដូវកាលក្រោយៗ។

បន្ទាប់ពីចប់ការប្រកួតទល់នឹង Southampton កាលពីថ្ងៃអាទិត្យកន្លងទៅ លោក Arteta បានបញ្ជាក់ថា៖

"វាពិតជាសំខាន់ក្នុងការឈ្នះការប្រកួតមួយនេះ វាក៏សំខាន់ក្នុងការនិយាយថាលាទៅកាន់កីឡាករមួយចំនួនដែលបានចាកចេញពីក្លិប ដើម្បីអរគុណដែលពួកគេបានរួមចំណែកជួយក្លិបដូចជា Kieran ដែលបាននៅជាមួយពួកយើងអស់រយៈពេល៦ឆ្នាំ, Jorginho ដែលពួកយើងបានលើកទឹកចិត្តគេព្រមទាំង Neto និង Raheem ផងដែរ។"

លោក Mikel Arteta 
លោក Mikel Arteta 

Raheem Sterling និង Neto ដែលផ្លាស់មកទឹកដី Emirates ក្នុងលក្ខខណ្ឌខ្ចីជើងនឹងត្រឡប់ទៅក្លិប Chelsea និង Bournemouth វិញ។ Jorginho អាចនឹងចូលរួមជាមួយ Flamengo ហើយ Kieran Tierney ទំនងជាផ្លាស់ទៅក្លិប Celtic ៕

Kieran Tierney
Kieran Tierney
Raheem Sterling 
Raheem Sterling 
Jorginho
Jorginho
 Neto
 Neto

ប្រភព sportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T