កីឡា៖ ក្លិបបិសាចក្រហម Manchester United បានជូនដំណឹងដល់ក្លិបអ្នកមានបុណ្យ Barcelona ថា បើសិនជាក្លិបចង់បាន ខ្សែប្រយុទ្ធ Marcus Rashford គឺត្រូវចាយលុយថ្លៃផ្ទេរជាង៤០លានផោន (ស្មើនឹងប្រមាណ ៥៣.៧លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់អ្នកកាសែតផ្សាយមិនចេះខុស Fabrizio Romano ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rashford ដែលជាកីឡាករបណ្ដុះចេញពីថ្នាលយុវជនរបស់ Manchester United ត្រូវបាន Man UTD ដាក់ឲ្យក្លិប Aston villa ខ្ចីជើងហើយនៅរដូវកាលក្រោយនេះ រូបគេត្រូវវិលត្រឡប់មកទឹកដី Old Trafford វិញហើយ ប៉ុន្តែកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ទំនងជាពុំបានជាប់ជម្រើសដំបូងទៀងទាត់ ឬក្លាយជាកីឡាករសំខាន់ក្នុងក្រុមទៀតទេ ឬអាចនឹងត្រូវដាក់ឲ្យក្លិបផ្សេងខ្ចីជើងបន្តទៀត ហើយ Romano ក៏បានបញ្ជាក់ដែរថា Rashford ពិតជាចង់ផ្លាស់មកក្លិប Barcelona ខ្លាំងណាស់។

យ៉ាងណាមិញ ភាគីលោក Ruben Amorim បានបញ្ជាក់ថាពួកគេនឹងលក់ Rashford ទៅឲ្យ Barcelona ឬក្លិបណាដែលចង់បានគេ ក្នុងតម្លៃ៤០លានផោនដោយគ្មានការទម្លាក់តម្លៃណាមួយទាំងអស់៕

