តា Pep អស់ទ្រាំហើយ! តារា Man City ម្នាក់នេះ នឹងចាកចេញពី Man City នារដូវក្ដៅនេះ

//s9.kh1.co/70/7060dbe01313aad699eee3d4a371194086d298af.jpg
កីទ្បា

 ២៨-ឧសភា-២០២៥ ២ល្ងាច · ៣ ថ្ងៃមុន

តារា Man City រូបនេះទំនងជាចាកចេញពីក្លិបហើយ

កីឡា៖ អ្នកកាសែត Fabrizio Romano បានទម្លាយព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា ខ្សែបម្រើ Jack Grealish នឹងត្រូវគេរំពឹងទុកថានឹងចាកចេញពីក្លិប Manchester City នារដូវក្ដៅខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jack Grealish 
Jack Grealish 

Grealish ដែលជាអតីតប្រធានក្រុម Aston Villa បានផ្ទេរមកកាន់ទឹកដី Etihad កាលពីឆ្នាំ ២០២១ ក្នុងតម្លៃខ្លួនដល់ទៅ១០០លានផោន ប៉ុន្តែឆ្លងកាត់រយៈពេលជិត៥រដូវកាលនៅ Man City គឺទម្រង់លេងនិងការរកគ្រាប់បាល់របស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ហាក់មិនសមនឹងតម្លៃខ្លួនរបស់គេនោះឡើយ។

Jack Grealish 
Jack Grealish 

ថ្មីៗនេះ Football Insider ក៏បានផ្សាយថា Grealish បានប្រាប់ទៅមិត្តភក្តិរបស់គេថាគេនឹងចាកចេញពី Man City  ហើយលោក Pep Guardiola ទំនងជាមិនចង់ដាក់ឲ្យគេលេងដោយសារចង់បង្ខំឲ្យគេរកផ្លូវចាកចេញ ស្របពេលកុងត្រារបស់គេនៅសល់ជាង២ឆ្នាំទៀតជាមួយ Man City ។

Jack Grealish 
Jack Grealish 

គួរបញ្ជាក់ផងដែរថា Jack Grealish បានបង្ហាញខ្លួនចំនួន ៣២ប្រកួត ដោយក្នុងនោះ២០ប្រកួតនៅ Premier League, ៦ប្រកួតនៅ Champions League ,៥ប្រកួតនៅ FA Cup និង១ប្រកួតនៅ Carabao Cup ៕

Jack Grealish 
Jack Grealish 
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T