Thierry Henry ថាបើគិតជំនាន់នេះ គឺមានតែតារាឆ្នើមម្នាក់នេះទេ ជាខ្សែប្រយុទ្ធល្អមួយកំប្លេ

//s9.kh1.co/82/824061b98858fa158a5abe437e761651c83416f5.png
កីទ្បា

 ២៩-ឧសភា-២០២៥ ២ល្ងាច · ២ ថ្ងៃមុន

Henry សរសើរថាម្នាក់នេះជាខ្សែប្រយុទ្ធល្អមួយកំប្លេ

កីឡា៖ លោក Thierry Henry ជាអតីតខ្សែប្រយុទ្ធដ៏ល្បីល្បាញ បានចុចឈ្នោះយក ខ្សែប្រយុទ្ធ Julian Alvarez ថាជាខ្សែប្រយុទ្ធដ៏ល្អមួយកំប្លេ បើគិតពីបាល់ទាត់ជំនាន់នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Thierry Henry 
លោក Thierry Henry 
ខ្សែប្រយុទ្ធ Julian Alvarez
ខ្សែប្រយុទ្ធ Julian Alvarez

Alvarez បានក្លាយជាកីឡាករមួយដ៏លេចធ្លោពេលគេលេងនៅ Manchester City តែរូបគេពុំសូវមាននាទីលេងដោយសារលោក Pep Guardiola បានដាក់ Erling Haaland ឲ្យលេងជំនួសកន្លែងគេ ទើប Alvarez បានផ្លាស់មកលេងនៅ Atletico Madrid នាឆ្នាំ២០២៤ ដោយគិតមកទល់ពេលនេះ រូបគេបានស៊ុតបញ្ចូលទីចំនួន ២៩គ្រាប់ហើយឲ្យក្លិប និងបានក្លាយជាតួឯកដ៏ឆ្នើមមិនអាចខ្វះបាននៅក្នុងក្រុម។

ខ្សែប្រយុទ្ធ Julian Alvarez
ខ្សែប្រយុទ្ធ Julian Alvarez

បើនិយាយពីជម្រើសជាតិអាហ្សង់ទីនវិញ Julian Alvarez បានស៊ុតបញ្ចូលទីចំនួន ១២គ្រាប់នៅគ្រប់ការប្រកួតទាំងអស់មិនថា វគ្គជម្រុះបាល់ទាត់ពិភពលោក, បាល់ទាត់ពិភពលោក, Copa America, ការប្រកួតមិត្តភាព ឬ Finalissima នោះឡើយ។

ដោយមើលឃើញសមត្ថភាពរបស់តារាឆ្នើមរូបនេះ លោក Thierry Henry បានសរសើរគេថា៖

ខ្សែប្រយុទ្ធ Julian Alvarez
ខ្សែប្រយុទ្ធ Julian Alvarez

"ខ្សែប្រយុទ្ធល្អមួយចប់ដ ដែលខ្ញុំឃើញនាពេលបច្ចុប្បន្នគឺមានតែ Julian Alvarez ទេ ទាំងការដាក់សម្ពាធគូប្រកួត លេង១ទល់១ បែបម៉េចក៏ដោយ ដែលអ្នកចង់ឃើញ។ អ្នកបានឃើញបាល់ហ្វ្រីឃីគដែលគេបានស៊ុតបញ្ចូលថ្ងៃមុនទេ? គេអាចគ្រប់គ្រងបាល់ម្នាក់ឯង គេលេងទាំងនៅកីឡាអូឡាពិកទាំងនៅ Copa America ហើយខ្ញុំមិនដែលឮគេរអ៊ូថាហត់ទេ ពានអីក៏គេលេងដែរ...ហើយរបៀបនៃការលេងរបស់គេ ពិតជាធ្វើឲ្យខ្ញុំចូលចិត្តគេណាស់"

លោក Thierry Henry 
លោក Thierry Henry 
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T