កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធ Ansu Fati នៃក្លិប Barcelona នឹងចាកចេញទៅលេងនៅលីគបារាំង Ligue 1 នៅក្លិប AS Monaco ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការចរចារវាងក្លិបនិងក្លិប ព្រមទាំងលក្ខខណ្ឌផ្ទាល់ខ្លួនជិតនឹងបញ្ចប់ដោយជោគជ័យហើយ ដោយកីឡាកររូបនេះបានយល់ព្រមផ្លាស់ទៅលេង Monaco ក្រោមលក្ខខណ្ឌខ្ចីជើង។

ក្នុងនោះ AS Monaco ក៏អាចទិញយក Fati ផ្ដាច់ផងដែរ ស្របពេលលោក Hansi Flick ទំនងជាមិនអាចផ្ដល់ឱកាសឲ្យ Ansu Fati បានជាប់ជម្រើស១១នាក់ដំបូងទេ បើទោះបីជាគេព្រមស្នាក់នៅក្លិបបន្តផងដែរ ដោយនៅរដូវកាល២០២៤/២០២៥ Fati បានចូលលេងតែ១០ប្រកួត ស្មើនឹង២៧៦នាទីប៉ុណ្ណោះ ហើយគេក៏ធ្លាប់ដាក់ឲ្យក្លិប Brighton ខ្ចីជើងម្ដងរួចមកហើយដែរ៕

