កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានបញ្ជាក់ថា ខ្សែបម្រើឆ្នើមរបស់ក្លិបមេឃខៀវ Manchester City គឺ Kevin De Bruyne អាចនឹងផ្លាស់ទៅលេងនៅក្លិប Napoli នៅលីគ Serie A ប្រទេសអ៊ីតាលី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដូចដែលប្រិយមិត្តបានជ្រាបហើយថា De Bruyne បានប្រកាសចាកចេញពីទឹកដី Etihad ចំនួន១០ឆ្នាំកន្លងមក ដោយក្នុងនោះទាំងកីឡាករនិងក្លិបក៏បានធ្វើពិធីលា និងផ្ញើសារជូនពរឲ្យកីឡាករសញ្ជាតិបែលស៊ិករូបនេះ ជោគជ័យជាមួយក្លិបថ្មីផងដែរ។

ថ្មីៗនេះ ប្រធានក្លិប Napoli ស្រាប់តែបានបង្ហោះសារយ៉ាងភ្ញាក់ផ្អើលមួយទាក់ទងនឹង De Bruyne ថា៖
ខ្ញុំគិតថា De Bruyne អាចនឹងចូលរួមជាមួយពួកយើងហើយ ខ្ញុំត្រូវបានគេប្រាប់ថាគេបានទិញផ្ទះដ៏ស្អាតមួយនៅ Napoli នេះឯង។ ខ្ញុំបាននិយាយជាមួយ Kevin ភរិយានិងកូនរបស់គេនៅព្រឹកនេះ គឺវាពិតជាស្រស់ស្អាតដែលបានចួបពួកគេ។ កិច្ចព្រមព្រៀងផ្ទេរនេះជោគជ័យហើយ? ទាល់តែមានការចុះហត្ថលេខា ទើបអាចនិយាយបែបនេះបាន ពេលនេះពួកយើងត្រូវប្រុងប្រយ័ត្ន។ ពួកយើងមិនលេងសើចនៅ Napoli នេះទេ។


