នៅ ឬ ទៅ? Ronaldo ស្រាប់តែបង្ហោះសារពីអនាគតគេ ជាមួយ Al-Nassr បែបនេះ

//s9.kh1.co/66/667f5bee3e16187ccd04f8253c70a33a62b4bc85.jpg
កីទ្បា

 ២៧-ឧសភា-២០២៥ ៣ល្ងាច · ២ ថ្ងៃមុន

ឥឡូវនេះមានការជជែកវែកញែកជាច្រើនជុំវិញអនាគតរបស់ប្រធានក្រុមជម្រើសជាតិព័រទុយកាល់រូបនេះជាហូរហែ

កីឡា៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Cristiano Ronaldo ដែលជាកំពូលខ្សែប្រយុទ្ធដ៏អស្ចារ្យម្នាក់ក្នុងពិភពបាល់ទាត់ បានផ្លាស់ពី Manchester United មកលេងនៅក្លិប Al-Nassr នាប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីឆ្នាំ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

យ៉ាងណាមិញ ឥឡូវនេះមានការជជែកវែកញែកជាច្រើនជុំវិញអនាគតរបស់ប្រធានក្រុមជម្រើសជាតិព័រទុយកាល់រូបនេះជាហូរហែ ដោយសារតែកុងត្រារបស់គេជាមួយនឹងក្លិបមួយនេះនឹងអស់សុពុលភាពត្រឹម ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះហើយ ដោយពុំបានឮដំណឹងណាមួយថា Ronaldo បានបន្តកុងត្រាថ្មីជាមួយនឹងក្លិបនេះនោះឡើយ។

Cristiano Ronaldo
Cristiano Ronaldo

ស្រាប់តែកាលពីយប់ថ្ងៃទី២៦ខែឧសភាកន្លងទៅនេះ Ronaldo បានបង្ហោះសារមួយធ្វើឲ្យអ្នកគាំទ្រកាន់តែមានការងឿងឆ្ងល់ដោយបានបង្ហើបថា៖

"ទំព័រមួយនេះបានបញ្ចប់ហើយតែសាច់រឿង គឺនៅតែសរសេរបន្តទៅមុខ...ខ្ញុំសូមអរគុណដល់អ្នកគ្រប់គ្នា។"

ការបង្ហោះរបស់ Ronaldo បែបនេះអាចនឹងជាតំរួយមួយបង្ហើបឲ្យអ្នកគាំទ្របានដឹងថារូបគេទំនងជាចែកផ្លូវគ្នាជាមួយក្លិប Al-Nassr ហើយ ប៉ុន្តែតារាឆ្នើមរូបនេះនៅតែបន្តលេងបាល់ជាមួយក្លិបថ្មីណាមួយ ដែលមិនទាន់មានការប្រកាសជាក់ច្បាស់៕  

Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T