លោក Pep ថាទាល់តែ Yamal ធ្វើបែបនេះសិន ទើបលោកជឿថាគេអស្ចារ្យដូច Messi

//s9.kh1.co/ec/ec051f75010b247f70d22e9cfa60b2fb9e54cd80.jpg
កីទ្បា

 ០៥-មិថុនា-២០២៥ ១ល្ងាច · មួយថ្ងៃមុន

Lamine Yamal ជាយុវជនឆ្នើមនិងកីឡាករជួរមុខរបស់ Barcelona បានក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់ក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន

កីឡា៖ លោកគ្រូបង្វឹកក្លិប Manchester City គឺលោក Pep Guardiola បានបង្ហាញការយល់ឃើញថា ថ្វីត្បិតមានអ្នកគាំទ្រក៏ដូចជាកីឡាករជាច្រើនបានប្រៀបធៀបសមត្ថភាព Lamine Yamal ទៅនឹង Lionel Messi ក៏ដោយក៏លោកគិតថា Yamal នៅត្រូវអភិវឌ្ឍខ្លួនវែងឆ្ងាយទៀត គឺពុំអាចនិយាយថាគេគឺដូចជា Messi នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lamine Yamal 
Lamine Yamal 
Lionel Messi
Lionel Messi

ពិតណាស់ Lamine Yamal ជាយុវជនឆ្នើមនិងកីឡាករជួរមុខរបស់ Barcelona បានក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់ក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន ដោយមកទល់ពេលនេះ យុវជនអាយុ១៨ឆ្នាំម្នាក់នេះ បានស៊ុតបញ្ចូលទី១៨គ្រាប់ នារដូវកាលនេះសម្រាប់ក្លិប ហើយទាំងសមត្ថភាពនៃការញាក់បាល់ និងការលេងនៅលើទីលាន គឺពិតជាធ្វើឲ្យមានការកោតស្ញប់ស្ញែងខ្លាំងណាស់ រហូតមានអ្នកប្រៀបធៀបថាគេនឹងក្លាយជា Lionel Messi នាពេលអនាគត។

Lamine Yamal 
Lamine Yamal 
Lionel Messi
Lionel Messi

យ៉ាងណាមិញ លោក Pep បានបង្ហាញការយល់ឃើញថា៖ "នៅអាយុវ័យក្មេងសោះ គេត្រូវបានយកទៅប្រៀបធៀបនឹង Messi អូហ៍! ព្រះជាម្ចាស់អើយ! គេប្រហែលជាកីឡាករដ៏អស្ចារ្យណាស់ហើយ ព្រោះបើមានមនុស្សជាច្រើនមើលឃើញគេបែបនេះគឺ វាច្បាស់ណាស់ហើយថាគេពិតជាពិសេសមែន។ តែជំហានដំបូង គេត្រូវតែកសាងអាជីពបាល់ទាត់របស់គេសិន បើសិនជាអាជីពនោះឈានមកដល់ទីបញ្ចប់ទើបយើងអាចសរុបថាគេបានលេងដល់កម្រិតមួយណា។ ឲ្យគេលេងសិនទៅ និងចាំមើលអាជីពបាល់ទាត់របស់គេ...ខ្ញុំសង្ឃឹមថានៅចុងបញ្ចប់ វានឹងអស្ចារ្យដូចអាជីពបាល់ទាត់របស់ Messi និងជោគជ័យដូច Messi ។ ការលេងបាល់រៀងរាល់បីថ្ងៃម្ដងៗ អស់រយៈពេល១៥ឆ្នាំ គឺពិតជាត្រូវការទម្លាប់ និងទម្លាប់បែបនេះគឺពិតជាពិបាកនឹងសម្រេចបានក្នុងពិភពបាល់ទាត់។"

Pep Guardiola 
Pep Guardiola 
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T