កីឡា៖ កាលពីយប់ឈានចូលថ្ងៃទី៥ខែមិថុនាកន្លងទៅ ការប្រកួត UEFA Nation League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានធ្វើឡើង ដោយជាជំនួបរវាង អាល្លឺម៉ង់ និងព័រទុយកាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះក្រោយបញ្ចប់ការប្រកួត ព័រទុយកាល់ បានទម្លាក់ឥន្ទ្រីដែកអាល្លឺម៉ង់ ចេញពីពានរង្វាន់នេះ ក្នុងលទ្ធផល ២ ទល់នឹង១ ដោយ Florian Writz បើកឆាកស៊ុតបញ្ចូលទី១គ្រាប់នៅនាទីទី៤៨ឲ្យ អាល្លឺម៉ង់នាំមុខ ប៉ុន្តែជាអកុសល ព័រទុយកាល់បានដាក់២គ្រាប់យកជ័យជម្នះដោយ Conceicao នៅនាទីទី៦៣ ហើយប្រាំនាទីក្រោយមក Cristiano Ronaldo ជាប្រធានក្រុមបានដាក់១គ្រាប់បន្ថែម ជួយឲ្យព័រទុយកាល់យកឈ្នះ ឡើងវគ្គផ្ដាច់ព្រ័ត្របានសម្រេច។


១គ្រាប់របស់ Ronaldo នេះបានធ្វើឲ្យ Ronaldo ស៊ុតបញ្ចូលទីបានសរុប ៩៣៧គ្រាប់ហើយ។ នេះមិនមែនជាលើកទី១ទេដែល Ronaldo ស៊ុតបញ្ចូលទីនាំព័រទុយកាល់ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពោលគឺ ធ្លាប់នាំព័រទុយកាល់ឡើងវគ្គផ្ដាច់ព្រ័ត្រ Euro ពីរដងគឺនៅឆ្នាំ២០០៤ និង ២០១៤ ព្រមទាំងវគ្គផ្ដាច់ព្រ័ត្រ Nation League ២០១៩ និង ២០២៥។



គួរបញ្ជាក់ផងដែរថា ព័រទុយកាល់ នឹងត្រូវចួបជាមួយអ្នកឈ្នះរវាង អេស្ប៉ាញ Vs. បារាំង នៅវគ្គផ្ដាច់ព្រ័ត្រ Nation League ធ្វើឡើងនាថ្ងៃទី ៩ខែមិថុនា នាវេលាម៉ោង២ព្រឹក៕
