កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លិប AC Milan បានឈានដល់កិច្ចព្រមព្រៀងពាក្យសម្ដីជាមួយ ខ្សែបម្រើ Luka Modric នៃក្លិប Real Madrid ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វីរបុរសរបស់ Real Madrid រូបនេះទើបតែបានប្រកាសថារូបគេនឹងចាកចេញពីទឹកដី Santiago Bernabeu ក្រោយពីក្លិបពុំបានបន្តកុងត្រាថ្មីដល់រូបគេ ហើយពេលនេះ Modric ក៏កំពុងស្ថិតក្នុងដំណើរការស្វែងរកក្លិបថ្មីផងដែរ។

ក្នុងនោះ AC Milan ជាក្លិបដែលមានអាទិភាពក្នុងការចុះហត្ថលេខាយក កីឡាករសញ្ជាតិក្រូអាតរូបនេះ ដោយបានផ្ដល់កុងត្រា១ឆ្នាំ និងអាចបន្តរហូតដល់ឆ្នាំ២០២៧ ខែមិថុនា រួមជាមួយប្រាក់បៀរវត្សរ៍ចំនួន ៣.៥លានអឺរ៉ូ(ស្មើនឹងប្រមាណ ៤លានដុល្លារ) ជាមួយថ្លៃបន្ថែមផ្សេងៗ។

ឥឡូវនេះ AC Milan កំពុងរង់ចាំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ខណៈដែល Modric មិនចង់លេងទល់នឹង Real Madrid ទៀតឡើយឯ AC Milan ក៏ពុំមានកៅអីលេង Champions League នៅរដូវកាលក្រោយដែរ៕
