កីឡា៖ អ្នកកាសែត Fabrizio Romano ទើបតែបានចុះផ្សាយថា កីឡាករ Rodrygo ហាក់មានភាពមិនសប្បាយចិត្តនឹងការស្នាក់នៅក្លិបអធិរាជស Real Madrid ដោយសារតែរូបគេពុំសូវទទួលបាននាទីលេង បើទោះបីជា Real Madrid បានផ្លាស់ប្ដូរគ្រូបង្វឹកថ្មីគឺលោក Xabi Alonso ក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះ លេចឮថា ក្លិបមេឃខៀវ Manchester City, Arsenal ព្រមទាំងក្លិប Paris Saint-Germain សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ដល់កីឡាកររូបនេះ និងបានទាក់ទងទៅភ្នាក់ងាររបស់ Rodrygo ផងដែរ ប៉ុន្តែការពិភាក្សានៅមិនទាន់ត្រូវបង្ហើបថា ទទួលបានផ្លែផ្កាណាមួយនោះឡើយ។

គួរបញ្ជាក់ផងដែរថា Rodrygo បានផ្ទេរពីក្លិប Santos មកកាន់ ឈុត B របស់ Real Madrid កាលឆ្នាំ២០១៩ មុននឹងមានឱកាសបានមកលេងនៅឈុតធំនាឆ្នាំ ២០១៩ ដដែល។ នៅរដូវកាលទើបតែបញ្ចប់ទៅនេះ Rodrygo បានបង្ហាញខ្លួនចំនួន ៥៤ប្រកួតផងដែរ៕

