កីឡា៖ Barcelona នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធ Luis Diaz មករួមក្រុមបើទោះបីជា ក្លិបហង្សក្រហម Liverpool បានបដិសេធសំណើម្ដងរួចមកហើយក៏ដោយ នេះបើយោងតាមការលើកឡើងរបស់អ្នកកាសែតផ្សាយមិនចេះខុស Fabrizio Romano ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភាគីរបស់លោក Hansi Flick កំពុងតាមដាន កីឡាករសញ្ជាតិកូឡំប៊ីរូបនេះយ៉ាងជិតស្និទ្ធ និងធ្លាប់បានចូលចែចូវយក Diaz តាំងពីខែមិថុនាមកម៉្លេះ ប៉ុន្តែត្រូវ Liverpool ច្រានចោល ស្របពេលដែល Bayern Munich ក៏ត្រូវ Liverpool បដិសេធដូចគ្នា។

យ៉ាងណាមិញ Barcelona នឹងមិនបោះបង់ចោលគោលដៅសំខាន់ម្នាក់នេះឡើយ និងគ្រោងបើកការពិភាក្សាលើកទី២នៅខែកក្កដានេះខណៈដែល Luis Diaz ក៏បានបើកភ្លើងខៀវចង់ផ្លាស់មកលេងនៅទឹកដី Camp Nou ដែរ។

ខណៈនោះ Barcelona បានដឹងហើយថា Marcus Rashford ជាខ្សែប្រយុទ្ធក្លិបបិសាចក្រហម Manchester United ដែលនឹងរំពឹងទុកថានឹងចែកផ្លូវជាមួយក្លិបនោះ បានចាប់អារម្មណ៍ចង់មកលេងនៅ Barcelona ដែរ៕
