កីឡា៖ អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ពេលនេះក្លិប Al Ahli បាននឹងកំពុងពិភាក្សាក្នុងការចុះកុងត្រាយកកំពូលខ្សែប្រយុទ្ធ Lionel Messi ទៅរួមក្រុម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្លិបមួយនៅអារ៉ាប់ប៊ីសាអូឌីតឬ Saudi Pro League មួយនេះ ចង់បានម្ចាស់ពាន Ballon d'Or ៨សម័យរូបនេះមករួមក្រុមនៅខែធ្នូឆ្នាំ២០២៥ ខាងមុខ ប៉ុន្តែលទ្ធផលនៃការចរចាមិនទាន់ចេញផ្លែផ្កាណាមួយនោះឡើយ។

ស្របពេលនោះដែរ Lionel Messi បានប្រកាសហើយថា នឹងបន្តស្នាក់នៅជាមួយ Inter Miami រហូតដល់ចប់កុងត្រា ដែលមានសុពុលភាពរហូតដល់ចុងឆ្នាំ២០២៥ ល្មម។

គួរបញ្ជាក់ផងដែរថា Lionel Messi ធ្លាប់ត្រូវក្លិបនៅអារ៉ាប់ប៊ីសាអូឌីត Al-Hilal ព្យាយាមតាមចុះកុងត្រាយកម្ដងរួចមកហើយតែត្រូវ Messi បដិសេធ កាលពីឆ្នាំ២០២៣៕
