កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា អ្នកចាំទី Wojciech Szczesny បានចុះកុងត្រាស្នាក់នៅ Barcelona បន្តចំនួនពីរឆ្នាំទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករសញ្ជាតិប៉ូឡូញរូបនេះនឹងបន្តស្នាក់នៅទឹកដី Camp Nou រហូតដល់ឆ្នាំ២០២៧ បន្ទាប់ពីមានការពិភាក្សាជាច្រើនខែរួចមក ដោយ Szczesny នឹងប្រកួតប្រជែងជាមួយអ្នកចាទីដៃថ្មីដែល Barca ទើបតែទិញពី Espanyol គឺ Joan Garcia ខណៈដែល Marc- Andre Ter Stergen ត្រូវគេរំពឹងទុកថា ជាអ្នកចាំទីដែលក្លិបមិនត្រូវការទៀតនោះឡើយ។

គួរបញ្ជាក់ផងដែរថា អ្នកចាំទី Wojciech Szczesny បានប្រកាសចូលនិវត្តន៍ម្ដងហើយ តែកាលពីបើករដូវកាល ២០២៤/២០២៥ លោក Hansi Flick បានទាក់ទងទៅកីឡាកររូបនេះឲ្យមករួមក្រុមហើយ Szczesny ក៏យល់ព្រម ដោយធ្វើឲ្យក្រុមបានឈ្នះពានបីនៅរដូវកាលនេះមិនថា La Liga, Copa Del Rey និង Supercopa des Espana នោះឡើយ៕

