អង់គ្លេស៖ ក្លិបជើងឯករងឆ្នាំចាស់ Tottenham Hotspur បានត្រឹមខកចិត្តក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុម ពានរង្វាន់ UEFA Champions League ក្រោយប្រកួតចាញ់ក្លិបអាល្លឺម៉ង់ RB Leipzig ក្នុងលទ្ធផល ០ទល់នឹង១ កាលពីយប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ជាង ៦ម៉ឺននាក់នៅទឹកដីអង់គ្លេស គ្រាប់បាល់តែមួយគត់នៅក្នុងការប្រកួតនោះ និងជាគ្រាប់ជ័យជម្នះរបស់ RB Leipzig រកបានដោយខ្សែប្រយុទ្ធកំពុងឡើងជើង Timo Werner នៅនាទីទី៥៨ ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ ក្រោយខ្សែការពារ Ben Davies បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ និងទទួលបានកាតលឿង។
ចំណែកឯលទ្ធផលមួយគូទៀតប្រកួតកាលពីយប់មិញជាមួយគ្នានោះគឺក្លិបអ៊ីតាលី Atalanta បានយកឈ្នះក្រុមភ្ញៀវមកពីអេស្ប៉ាញ Valencia ក្នុងលទ្ធផល ៤ទល់នឹង១។
គួរឲ្យដឹងផងដែរថា ក្រុមរបស់លោក Jose Mourinho នៅមិនទាន់អស់ឱកាសឡើងទៅវគ្គបន្តនៅឡើយ ដោយរង់ចាំការប្រកួតកាត់សេចក្ដីនៅជើងទីពីរដែលការប្រកួតនឹងធ្វើឡើងក្នុងកីឡដ្ឋាន Red Bull Arena ដែលជាទឹកដីរបស់ RB Leipzig នៅថ្ងៃទី១១ ខែមីនា ខាងមុខ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖