អង់គ្លេស៖ ខ្សែបម្រើក្លិប Manchester United កីឡាករ Scott McTominay ត្រូវបានគេរាយការណ៍ថា បានបើកចិត្តឲ្យខ្លួនឯងក្នុងការផ្លាស់មកចូលរួមជាមួយ Newcastle United នារដូវកាលក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បើយើងនិយាយពីរឿង Newcastle ចង់បាន McTominay គឺ ពួកគេចង់បានតាំងពីខែមករាមកម្លេះប៉ុន្តែត្រូវបាន Man UTD បដិសេធ ដោយសារតែពួកគេមិនចង់លក់កីឡាករខ្លួនឲ្យទៅក្រុមដែលកំពុងតែប្រជែងតំណែង Top 4 ដូចគ្នា។
ក្នុងនោះបើយោងទៅតាមការចុះផ្សាយរបស់ The Telegraph បានលើកឡើងថា Newcastle ហាក់សម្តែងការចាប់អារម្មណ៍ចង់បាន McTominay ម្តងទៀតនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ ខណៈ សមីខ្លួនក៏បើកចិត្តចង់ផ្លាស់ទៅទីនោះដូចគ្នាដើម្បីស្វែងរកនាទីលេង ព្រោះបចុប្បន្នរូបគេហាក់ពុំសូវបានបង្ហាញខ្លួនជាប់លាប់ជាមួយ Man UTD ឡើយ៕

ប្រភព៖ metro